ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
តារាសម្ដែងល្បីឈ្មោះ និងជាតារាម្នាក់ចូលចិត្តការតុបតែងខ្លួនបែបហាយសូរ គង់ ច័ន្ទស្រីមុំ ប្រាប់ថាតាំងពីប្រឡូកចូលសិល្បៈមកនាងទើបបានគ្រង់ឈុតដែលខ្លួនប៉ងប្រាថ្នាក់បំផុតក្នុងជីវិត។នៅក្នុងពិភពសិល្បៈនរណាៗក៏ដឹងថា គង់ ច័ន្ទស្រីមុំ ជាតារាស្រីហាយសូរមួយរូបដែលចូលចិត្ត បង្ហាញភាពស៊ីវីឡៃរបស់ខ្លួនតាមរយៈការថតរូបស្អាតៗតាមតំបន់នានាឱ្យទស្សនិកជនបានឃើញ ប៉ុន្តែនេះជាលើកដំបួងហើយដែលនាងគ្រោងឈុតអប្សរា មើលទៅពិតជាស្រស់ស្អាតទាក់ភ្នែកខ្លាំង ។
តារាសម្តែងល្បីឈ្មោះរូបនេះតែងតែចំណាយថវិការផ្ទាល់ខ្លួនទិញសំភារៈ និង របស់របរតុបតែងខ្លួនប្លែកៗរួមជាមួយម៉ូដសម្លៀកពាក់យ៉ាងស្រស់ស្អាត ដើម្បីថតរូបទុកជាអនុស្សាវរីយតាមតំបន់កម្សាន្តនានា។ ជាពិសេសវត្តមាននាងជាពិធីការីនីក្នុងកម្មវិធីមួយកាន់តែធ្វើឱ្យនាងលេចធ្លោឡើងថែមមួយកម្រិតទៀត ជាមួយនិងស្ទាយតុបតែងខ្លួនយ៉ាងស្រស់ស្អាត ប្លែកភ្នែក កម្រមានការសិល្បការីនីរូបណាធ្វើដូច រហូតទទួលបានការចាប់អារម្មណ៍ និងការសរសើរយ៉ាងច្រើនពីទស្សនិកជន ។
គង់ ច័ន្ទស្រីមុំ ធ្លាប់បាននិយាយថា នាងជានារីម្នាក់ដែលចូលចិត្តថតរូបស្អាតៗ និង ប្លែកៗ ទោះបីជាត្រូវចំណាយថវិការផ្ទាល់ខ្លួន ក៏នាងត្រូវបំពេញសេចក្តីសុខឱ្យខ្លួនឯងដែរ នាងសប្បាយចិត្តនៅពេលឃើញរូបភាពស្អាតៗរបស់ខ្លួន ។ ជាច្រើនឆ្នាំក្នុងសិល្បៈ គង់ ច័ន្ទស្រីមុំ បានថតរូបក្នុងឈុតសម្លៀកបំពាក់សម័យ និង បុរាណ រាប់មិនអស់ ប៉ុន្តែនាងមិនធ្លាប់បានថតរូបក្នុងឈុតសម្លៀកបំពាក់ អប្សរា នោះទេ។
ទើបតែថ្មីៗនេះ នាងបានបង្ហាញរូបភាពជាច្រើនដែលនាងទើបតែគ្រងឈុត អប្សរា មើលទៅពិតជាស្រស់ស្អាត និង ទាក់ទាញខ្លាំង បើទោះបីជានាងមានវ័យច្រើន ថែមទាំងមានស្វាមី និងកូនស្រីម្នាក់រួចក្តី ។ជាមួយនិងការបង្ហោះរូបភាពជាច្រើនសន្លឹកនោះ គង់ ច័ន្ទស្រីមុំ បាននិយាយថា « លើកទី ១ ដែលខ្ញុំបានគ្រងឈុត អប្សរា អារម្មណ៍រំភើបណាស់ ក្នុងនាមជាស្រ្តី ខ្មែរ » ។
កន្លងមកមានសិល្បករសិល្បការិនីជាច្រើនបាននាំគ្នាថតតែងក្នុងឈុតសម្លៀកបំពាក់ អប្សរា ដើម្បីទុក ជាអនុស្សាវរីយ៍នៅពេលដែលខ្លួនចាស់ទៅ ចំណែក គង់ ច័ន្ទស្រីមុំ ក៏ដូចគ្នាដែរ នាងចង់បន្សល់នូវអនុស្សាវរីយ៍ល្អៗ និងភាពស្រស់ស្អាតរបស់ខ្លួនតាមរយៈរូបភាពជាច្រើនដែលខ្លូនបានថត នៅពេលដែលស្ថិតក្នុងវិស៍យសិល្បៈ ។
គួររំលឹកផងដែរថា មួយរយៈពេលចុងក្រោយនេះ គង់ ច័ន្ទស្រីមុំ កាន់តែលេចធ្លោខ្លាំងបន្ទាប់ពីនាងក្លាយទៅជាពិធីករក្នុងកម្មវិធីកម្សាន្តមួយ មិនតែប៉ុណ្ណោះនាងថែមទាំងបានចូលទៅថតភាពយន្តឡើងវិញ ក្រោយពីអាក់ខានអស់ជាច្រើនឆ្នាំ ។ គង់ ច័ន្ទស្រីមុំ បានប្រាប់ថា បើមានពេលទំនេរ នាងនៅតែបន្តថតភាពយន្តឡើងវិញ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN និង ហ្វេសប៊ុក