ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ខ្សែភាពយន្តភាគមនោសញ្ចេតនាបែបថ្មីគឺរឿង”កម្មសិទ្ធិស្នេហ៍” ដែលប្រជុំដោយតារាសម្ដែងល្បីៗកំពុងមានវត្តមានលើកញ្ចក់ទូរទស្សន៍ PNN។ទស្សនិកជន ដែលជាហ្វេនៗ កំពុងតែទន្ទឹងរង់ចាំទស្សនានូវកម្រងខ្សែភាពយន្តមនោសញ្ចេតនាស្នេហា ល្បីៗ ពេញនិយមក្នុងសម័យថ្មី បានមកដល់ហើយ គឺរឿង «កម្មសិទ្ធិស្នេហ៍» ដែលភាពយន្តភាគថៃថ្មី នឹងអន្ទងចិត្ត បេះដូង ទស្សនិកជន ហាក់ដូចជាបានបណ្តែតអារម្មណ៍ចូលទៅតាមសាច់រឿងពិតៗតែម្តង។
ជាមួយ សាច់រឿងថ្មីនេះដែរ ក៏មានការចូលរួមសម្តែងពី តារាវ័យក្មេង ដ៏ស្រស់ស្អាត និងសង្ហា ពោរពេញដោយទេពកោសល្យសម្តែងគ្រប់រសជាតិ។ «កម្មសិទ្ធិស្នេហ៍ »ជាសាច់រឿងដែលបង្ហាញពីខ្សែជីវិតបុរសអភិជនម្នាក់ ទទួលបានជោគជ័យលើបំណងប្រាថ្នារបស់ខ្លួន ដែលគេអាចយកតំណែងជាអ្នកវាយកូនហ្គោលដៃឯកម្នាក់ ទទួលបានពានរង្វាន់គួរឲ្យគ្រប់គ្នាច្រណែន។
ស្នេហា ក៏កើតឡើងនៅក្នុងពេលដែលគេបានជួបនឹងឧបសគ្គ ហើយនារីម្នាក់បានចូលមកក្នុងបេះដូងរបស់គេ ដើម្បីជួយឲ្យគេកាន់តែមានជីវិតថ្មីកាន់តែស្រស់ថ្លាថែមទៀត។ថារីន និងជេន គឺផ្តើមពីទំនាក់ទំនងជាមិត្តភាព ប្រែក្លាយជាស្នេហា នៅក្នុងទីលានវាយកូនហ្គោល ប៉ុន្តែថ្វីត្បិតតែទិដ្ឋភាពជុំវិញ មានទៅដោយធម្មជាតិ វាលស្មៅខៀវខ្ចី ក៏ពួកគេនៅតែជួបនឹងព្យុះភ្លៀង ភាពឈ្នានីស និងការប្រកួតប្រជែងទៅលើសមត្ថភាពជាច្រើនរឿង។
តួអង្គសម្តែងវ័យក្មេងជាច្រើនដួង ដែលនឹងធ្វើឲ្យសាច់រឿងកាន់តែជក់ចិត្ត ចង់តាមដានទស្សនានោះ មានដូចជា ៖
Gina Yeena Salas , ( សម្តែងជាតួអង្គ ជេន)
Nine Naphat Siangsomboon ( សម្តែងជាតួអង្គ ថារីន)
Mo Monchanok Saengchaipiangpen ( សម្តែងជាតួអង្គ មេតា្ត)
Alex Rendell ( សម្តែងជាតួអង្គ អាគីរា)
Ball Jitpanu Klomkaew (សម្តែងជាតួអង្គ ជីន)
Point Cholawit Meetongcom (សម្តែងជាតួអង្គ ឆាលី )
សូមកុំភ្លេចរង់ចាំទស្សនារឿង «កម្មសិទ្ធិស្នេហ៍» ដែលកំពុងចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៩ យប់៕
អត្ថបទ និងរូបភាព៖ PNN