ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ផលិតកម្ម Big Hit Music បានឆ្លើយ តប ទៅ នឹង ការ ព្យាករណ៍ របស់ អ្នក វិភាគ ដែល ថា សមាជិក ក្រុម ចម្រៀង BTS ទាំង ៧ នាក់ នឹងចូល បម្រើ ទ័ព ព្រមៗ គ្នានៅឆ្នាំ ២០២២ ដោយ និយាយ ថា ពួក គេនៅ មិន អាចបញ្ចេញ មតិយោបល់ ចំពោះ បញ្ហា នេះ ទេ។
ផលិតកម្ម Big Hit នៅ ថ្ងៃទី២១ ខែមេសា នេះ បានឲ្យ ដឹង តាម រយៈសេចក្តីថ្លែងការណ៍មួយ ថា ខ្លួន មិន មាន អ្វី ត្រូវ និយាយ អំពី ការ បម្រើ ទ័ព របស់សមាជិក BTS ក្រៅពីអ្វីដែលសិល្បករ របស់ ពួកគេ ធ្លាប់ បាន និយាយរួចហើយនោះ ឡើយ និង បាន ស្នើ សុំការ យោគយល់ ពី សំណាក់ អ្នក គាំទ្រ។
សេចក្ដី ថ្លែងការណ៍ នេះ បាន ចេញ បន្ទាប់ ពី មានព័ត៌មាន លេចឮ ថា សមាជិក BTS នឹង ចូល ព្រម គ្នា ក្នុង ឆមាស ទី១នៃឆ្នាំ ២០២២ ដើម្បី កាត់ បន្ថយ គម្លាត ការ ចេញ ផ្សាយអាល់ប៊ុម របស់ពួកគេ។
ពាក់ព័ន្ធ បញ្ហា នេះ សមាជិក BTS, Jin ធ្លាប់ បានលើកឡើងកាល ពី ឆ្នាំ ២០២០ នៅ ពេល ចេញ សម្ពោធ អាល់ប៊ុម "BE" ថា លោក នឹង ត្រៀម ខ្លួន ចូល បម្រើ យោធានៅ ពេល ណា ដែល ប្រទេស កំណត់។
កាលពីខែធ្នូឆ្នាំ ២០២០ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បាន អនុម័ត ការ ធ្វើ វិសោធនកម្ម ច្បាប់ យោធា ដែល អនុញ្ញាត ឱ្យសិល្បករ K-Pop ដែល ទទួល បានការ ការ តែងតាំង ពិសេស ពី ក្រសួង វប្បធម៌ កីឡា និងទេសចរណ៍ អាច ពន្យារពេលចូល បម្រើ ទ័ព រហូតដល់អាយុ ៣០ ឆ្នាំ។ ប្រសិនបើក្រុម BTS មានសិទ្ធិ ទទួលបាន ការ ពន្យារ ពេល តាម ច្បាប់ ថ្មី នេះ នោះ មាន ន័យ ថា សមាជិកច្បងក្នុង ក្រុមគឺ Jin នឹង ត្រូវដល់ អាយុ ចូល បម្រើទ័ព ឆ្នាំ២០២២ ៕
ប្រែសម្រួល៖ វ៉ាន់ថន