ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥

យូរី និង ម៉ៅ ហាជី ធ្វើអោយរំជួលឆាកតន្ត្រី Ganzberg Uber Concert 2021 កាលពីថ្ងៃអាទិត្យមុននេះ 

០៦ មេសា ២០២១ | កម្សាន្ដ


 

តារាចម្រៀងល្បីឈ្មេាះ២ដួងគឺកញ្ញា យូរី និងលោក ម៉ៅ ហាជី បានធ្វើអោយឆាកតន្ត្រី Ganzberg Uber Concert 2021 រំជើបរំជួលជាខ្លាំងជាមួយបទចម្រៀង និង ពិតជាមិនធម្មតាទេសម្រាប់វត្តមានតារាល្បី២ដួងគឺកញ្ញា យូរី និងលោក ម៉ៅ ហាជី ក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert 2021 កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដែលបង្កើតបរិយាកាសយ៉ាងសប្បាយរីករាយសម្រាប់ទស្សនិកជនដែលបានទស្សនានៅតាមគេហដ្ឋាន។

 

 

ស្ទិលរាំប្លែកៗ បទចម្រៀងថ្មីៗ អមដោយការតុបតែងខ្លួនយ៉ាងទាក់ទាញបានធ្វើអោយតារាទាំង២ដួងនេះលេចធ្លោជាខ្លាំងសម្រាប់កម្មវិធីតន្ត្រី Ganzberg Uber concert 2021 កាលពីចុងសប្ដាហ៍មុននេះ។ ក្រៅតែពីវត្តមាន យូរី និង លោក ម៉ៅ ហាជី វត្តមានតារាល្បីមួយចំនួនទៀតដូចជា លោក ឌីអូ កញ្ញា ចាន់ ស្រីខួច និងកញ្ញា សំណាង សូរិយា ជាដើមក៏បានបង្ហើរសំនៀងដ៏ទាក់ទាញរបស់ពួកគេផងដែរ ធ្វើអោយកម្មវិធីទាំងមូលកាន់តែសប្បាយរីករាយ។

 

 

មិនត្រឹមតែវត្តមានតារាល្បីៗទាំងនេះទេ កម្មវិធីតន្ត្រី Ganzberg Uber Concert 2021 របស់ស្ថានីយទូរទស្សន៍ PNN ជារៀងរាល់សប្ដាហ៍តែងតែពាំនាំតារាល្បីៗ និងកម្មវិធីប្លែកៗដទៃទៀតដើម្បីធ្វើអោយឆាកតន្ត្រីកាន់តែមានភាពអធិកអធម។

 

 

កុំភ្លេចរង់ចាំទស្សនាកម្មវិធីតន្ត្រី Ganzberg Uber Concert 2021 ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
 

 

អត្ថបទ និងរូបភាព៖ PNN 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025