ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥

ធុញទ្រាន់នឹងអ្នកតាមស្រលាញ់ច្រើនពេក ស៊ុំ សុម៉ាលី ប្រកាសបើកបេះដូងទទួលស្នេហាជាថ្មី !

១២ មីនា ២០២១ | កម្សាន្ដ

 

ទោះបីមានឈ្មោះជាមេម៉ាយកូនមួយ តែ ស៊ុំ សុម៉ាលី រស់នៅយ៉ាងសប្បាយរីករាយ ជាមួយការខំប្រឹងប្រែងរបស់ខ្លួន ហើយចុងក្រោយនេះនាងក៏ប្រកាសបើកបេះដូងសម្រាប់បុរសដែលមានបំណង ចង់បាននាងជាគូផងដែរ ។ 

 

 

ស្របពេលជំងឺកូវីដ ១៩ បានផ្ទុះដល់សិល្បករ បានធ្វើឱ្យ ស៊ុំ សុម៉ាលី ផ្អាកការងារសិល្បៈទាំងស្រុង សូម្បីតែកម្មវិធីជប់លៀង មង្គលការ នាងសុំមិនចូលរួម ដើម្បីការពារខ្លួន ។ ស៊ុំ សុម៉ាលី បាននិយាយថា ប៉ុន្មានខែមុន នាងបានសម្រុកថតរឿងថ្មីៗជាច្រើន ដើម្បីដាក់បញ្ចាំងក្នុងពេលឆាប់ៗ តែដោយសារជំងឺកូវីដ ១៩ បានផ្ទុះសាជាថ្មី ដូច្នេះរឿងទាំងនោះមិនបានដាក់បញ្ចាំងតាមផែនការទេ ដូច្នេះហើយទើបចុងក្រោយនេះ ពុំឃើញវត្តមាននាងនៅក្នុងភាពយន្តណាមួយ ។ 

 


ក្រៅពីផ្អាការងារសិល្បៈ ស៊ុំ សុម៉ាលី ក៏ជាបុគ្គិលិកបំរើការងារនៅក្នុងហាងកែសម្ផស្សមួយកន្លែងផងដែរ ដោយនាងធ្វើជាអ្នកតំណាងនៅទីនោះ ក្នុងមួយខែៗនាងទទួលបានប្រាក់ចំណូលច្រើនគួរសម នាងថែមទាំងបានពោលពាក្យថា ការងារមួយនេះហើយដែលធ្វើឱ្យនាងទទួលបានប្រាក់ចំណូលបន្ថែមដើម្បីចិញ្ចឹម គ្រួសារ ទោះបីមានឈ្មោះជាស្រ្តីមេម៉ាយ តែនាងមានលទ្ធភាពជួយខ្លួនឯងនិង កូន ឱ្យរស់នៅបានស្រួល មិនចាញ់គ្រួសារដដៃទៀតដែរ  ។

 


ចាប់តាំងពីលែងលះជាមួយស្វាមីមក ស៊ុំ សុម៉ាលី កាន់តែក្លាហាន និងរឹងមាំ មិនតែប៉ុណ្ណោះនាងថែមទាំងមានរូបសម្រស់ស្រស់ស្អាត សិចស៊ី គួរជាទីគយគន់ រហូតមានបុរសជាច្រើនប្រាថ្នាចង់បាននាងជាគូ ជាក់ស្តែង មួយរយៈពេលចុងក្រោយនេះ មានបុរសជាច្រើនបានទាក់ទង សុំស្នេហ៍នាងតាមរយៈការ ឆាត និង ខលជាដើម ។ 

 


ស៊ុំ សុម៉ាលី បានទទួលស្គាល់ផងដែរថា ពិតជាមានអ្នកតាមសុំស្នេហ៍នាងជាហូរហែមែន ដូច្នេះហើយទើបនាងសម្រេចចិត្តបើកបេះដូងទទួលយកស្នេហាថ្មី  ដើម្បីសាងគ្រួសារថ្មីមួយ គ្រាន់តែក្នុងអំឡុងពេលនេះនាងសុំពេលមួយរយៈតាមដានពីចិត្តបុរសដែលទាំងនោះសិន ប្រសិនបើប្រាកដចិត្តថា បុរសណាម្នាក់ដែល្អ និងអាចឱ្យនាងផ្ញើវាសនាបាន នាងនឹងប្រកាសដំណឹងល្អភ្លាម ៕  

 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025