ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥

Donald Trump៖គ្រប់គ្នាគួរជម្លៀសចេញពីទីក្រុងតេហេរ៉ង់ឱ្យបានឆាប់រហ័ស

១៧ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

នៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញTruth Social,លោកប្រធានាធិបតីអាមេរិក  Donald Trump​ បាននិយាយថា «គ្រប់​គ្នា​គួរ​តែ​ជម្លៀស​ចេញពីទីក្រុង​តេហេរ៉ង់​ជាបន្ទាន់»។ 

 

ការលើកឡើងខាងលើរបស់លោកប្រធានាធិបតីTrump ធ្វើឡើងក្រោយមន្ត្រីអ៊ីស្រាអ៊ែលចេញការណែនាំដល់ប្រជាជនឱ្យជម្លៀសចេញពីតំបន់ភាគឦសានទីក្រុងតេហេរ៉ង់ នៅថ្ងៃអង្គារនេះ និងបាននិយាយថា ការវាយប្រហារនឹងធ្វើឡើងទៅលើហេដ្ឋរចនាសម្ព័ន្ធយោធា។ 

 

តាមរយៈសារដដែល លោកTrump បន្ថែមថា ប្រទេសអ៊ឺរ៉ង់ គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលលោកបានបញ្ជូនទៅពួកគេ នៅក្នុងកិច្ចប្រជុំនុយក្លេអ៊ែរអាមេរិកនិងអ៊ឺរ៉ង់ថ្មីចុងក្រោយ។ 

 

លោកTrump បន្តថា «និយាយដោយសាមញ្ញ​ អ៊ីរ៉ង់​មិន​អាច​មាន​អាវុធ​នុយក្លេអ៊ែរ​បាន​ទេ»។«ខ្ញុំនិយាយម្តងហើយម្តងទៀត!»។

 

«គ្រប់គ្នាគួរតែជម្លៀសទីក្រុង Tehran ជាបន្ទាន់!»។ លោកប្រធានាធិបតីអាមេរិកបន្ថែម។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025