ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥
ប្រទេសអ៊ីរ៉ង់ បានបើកការវាយប្រហារមីស៊ីលទៅលើប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃសៅរ៍(១៤មិថុនា)នេះ ជាការតបតទៅវិញនិងការវាយប្រហារពីសំណាក់ប្រទេសអ៊ីស្រាអ៊ែលដែលបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ។
យោធាអ៊ីស្រាអ៊ែលនិយាយថា មីស៊ីលជាច្រើនគ្រាប់ បានបាញ់ស្រោចមកជាបន្តបន្ទាប់មកលើប្រទេសអ៊ីស្រាអ៊ែល ពីប្រទេសអ៊ឺរ៉ង់។ តាមរយៈបណ្តាញសង្គមអនឡាញតេលេក្រាម យោធាអ៊ីស្រាអ៊ែលបានលើកឡើងថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអ៊ែល បានស្ទាក់ចាប់មីស៊ីលទាំងនោះ។
មនុស្ស៤០នាក់ មាន២នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យជាច្រើននៅប្រទេសអ៊ីស្រាអ៊ែលក្រោយការវាយប្រហារតបតវីញពីប្រទេសអ៊ឺរ៉ង់។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឯកអគ្គរដ្ឋទូតអ៊ីស្រាអ៊ែល ឱ្យដឹងថា ស្ត្រីម្នាក់នៅទីក្រុងតេលអាវី ស្លាប់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីរ៉ង់គឺជាការគំរាមកំហែងចំពោះការរស់រានមានជីវិតរបស់ប្រទេសអ៊ីស្រាអែល។
អ៊ឺរ៉ង់ និយាយថា ការវាយប្រហារពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល បានសម្លាប់មនុស្ស៧៨នាក់ រួមមានមន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់ ហើយរបួសច្រើនជាង៣២០នាក់នៅប្រទេសអ៊ឺរ៉ង់ ខណៈយោធាអ៊ីស្រាអ៊ែល បន្តវាយប្រហារលើបណ្តាទីក្រុងជាច្រើនរបស់ប្រទេសអ៊ឺរ៉ង់ និងមូលដ្ឋានយោធា ហើយនិងទីតាំងនុយក្លេអ៊ែរអ៊ឺរ៉ង់។
ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារលើប្រទេសអ៊ឺរ៉ង់នៅព្រឹកថ្ងៃសុក្រ នាំឱ្យមានការបារម្ភផ្ទុះសង្គ្រាមខ្លាំង រវាងប្រទេសគូសត្រូវដ៏ជូរចត់ប្រចាំតំបន់មជ្ឈិមបូព៌ាទាំងពីរនេះ។
ប្រែសម្រួល៖ណាវ័ន្ត