ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥

ព្យុះទីហ្វុងWutipបោកបក់លើប្រទេសចិនលុបចោលជើងហោះហើរ បិទសាលារៀន

១៤ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

ព្យុះទីហ្វុង វូតទីព(Wutip) បានវាយប្រហារលើប្រទេសចិននៅជិតទីក្រុងតុងហ្វាង(Dongfang) ខេត្តហៃណាន(Hainan) ភាគខាងត្បូងប្រទេសចិននៅវេលាម៉ោង១១យប់ថ្ងៃសុក្រ។ យោងការិយាល័យឧតុនិយមខេត្តហៃណាន។

 

នៅពេលបោកបក់ព្យុះWutip បានធ្លាក់ចុះខ្សោយជាខ្យល់ព្យុះត្រូពិចកម្លាំងខ្លាំងក្នុងល្បឿនខ្យល់ខ្លាំងបំផុត៣០ម៉ែត្រក្នុងមួយវិនាទី។ 

 

នេះជាលើកទី២ក្នុងពេល៧០ឆ្នាំដែលទឹកដីដែនកោះខេត្តហៃណានរបស់ប្រទេសចិន ជួបព្យុះដំបូងរបស់ប្រទេសចិននៅឆ្នាំនេះ។ ព្យុះទីហ្វុងTyphoon  ត្រូវបានព្យាករណ៍ថា នឹងបោកបក់ម្តងទៀត នៅពេលរសៀលថ្ងៃសៅរ៍ (១៤មិថុនា) នៅទឹកដីដែនកោះរបស់ប្រទេសចិន ជិតព្រំដែនរវាងខេត្តក័ងតុង(Guangdong) និងក័ងស៊ី(Guangxi)។

 

អាជ្ញាធរខេត្តក័ងតុង(Guangdong) បានជម្លៀសប្រជាជនច្រើនជាង១០,០០០នាក់ ,បិទសាលារៀន,និងលុបចោលជើងហោះហើរ,និងរថភ្លើង រួមនិងនាវានៅថ្ងៃសុក្រ។ 
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025