ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥

Donald Trump៖លោកសង្ឃឹមថាអ៊ីស្រាអ៊ែលនិងអ៊ឺរ៉ង់មានកិច្ចព្រមព្រៀងបទឈប់បាញ់

១៦ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ



 

លោក Donald Trump ប្រធានាធិបតីអាមេរិក នៅថ្ងៃអាទិត្យ(១៥មិថុនា) បាននិយាយថា លោកមានក្តីសង្ឃឹមថា ប្រទេសអ៊ីស្រាអ៊ែល និងអ៊ឺរ៉ង់ អាចមានកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះក៏បានលើកឡើងផងដែរថា ពេលខ្លះប្រទេសនានាត្រូវមានការប្រយុទ្ធគ្នាជាមុនសិន។

 

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលលោកចាកចេញទៅចូលរួមកិច្ចប្រជុំកំពូលបណ្តាក្រុមប្រទេសG7នៅប្រទេសកាណាដា, លោក Trump បាននិយាយថា អាមេរិកនឹងបន្តគាំទ្រការពារអ៊ីស្រាអ៊ែល។ ប៉ុន្តែលោក មិនបានឆ្លើយនឹងសំនួរ ថាតើលោកបានស្នើសម្ព័ន្ធមិត្តអាមេរិក គឺអ៊ីស្រាអ៊ែលឱ្យឈប់វាយប្រហារលើអ៊ឺរ៉ង់ដែរឬទេ។ 


ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល និង​ប្រទេសអ៊ីរ៉ង់​នៅ​តែ​បន្ត ខណៈ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ខ្លាំង​ឡើង ចាប់តាំងពីថ្ងៃសុក្រ រហូតមកដល់ថ្ងៃច័ន្ទ(១៦មិថុនា)នេះ។  ក្រសួងសុខាភិបាលអ៊ឺរ៉ង់ រាយការណ៍ថា មនុស្សយ៉ាងតិច២២៤នាក់ស្លាប់ នៅក្នុងការវាយប្រហារពីសំណាក់ប្រទេសអ៊ីស្រាអ៊ែលចាប់តាំងពីថ្ងៃសុក្រមក។ ចំណែកខាងប្រទេសអ៊ីស្រាអ៊ែល មនុស្សយ៉ាងតិច១០នាក់ស្លាប់ នៅក្នុងការវាយប្រហារពីសំណាក់ប្រទេសអ៊ឺរ៉ង់ នៅពេលពេញមួយយប់និងឈានចូលថ្ងៃអាទិត្យ ដែលធ្វើឱ្យតួលេខមនុស្សស្លាប់សរុបនៅប្រទេសអ៊ីស្រាអ៊ែល កើនឡើងដល់១៤នាក់។  

 

សង្គ្រាមអ៊ឺរ៉ង់ និងអ៊ីស្រាអ៊ែល កើតឡើងក្រោយអ៊ីស្រាអ៊ែលវាយប្រហារលើប្រទេសអ៊ឺរ់ង់នៅថ្ងៃសុក្រ ទៅលើទីតាំងនុយក្លេអ៊ែរ ទីតាំងយោធា និងតំបន់ប្រជាជនរស់នៅ។ អ៊ីរ៉ង់ឆ្លើយតបវិញដោយប្រើប្រាស់ដ្រូននិងមីស៊ីលបលីស្ទីក។ 

 

 



ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025