ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥

ស្ថានទូត អូស្ត្រាលី បង្ហាញលោក Scott Neeson ដែលមានដើមកំណើត នៅរដ្ឋ Adelaide 

០២ មីនា ២០២១ | ព័ត៌មានជាតិ

 

ស្ថានទូត អូស្ត្រាលី ប្រចាំកម្ពុជា ណែនាំ លោក Scott Neeson ដែលមានដើមកំណើត នៅក្រុង Adelaide ។ 

 

Scott បានបង្កើតមូលនិធិកុមារកម្ពុជា Cambodian Children's Fund នៅឆ្នាំ ២០០៤ បន្ទាប់ពីលោកបានមកលេងភ្នំពេញ និងបានឃើញក្មេងៗកកាយគំនរសំរាម រកកំប៉ុងឬផ្លាស្ទិកដើម្បីលក់។

 

ក្នុងរយៈពេល ១៦ឆ្នាំ កន្លងមកនេះ Scott និងក្រុមមូលនិធិកុមារកម្ពុជា បាននិងកំពុងធ្វើការជាមួយសហគមន៍ក្រីក្រមួយចំនួន ក្នុងចំណោមសហគមន៍ក្រីក្របំផុតនានា នៅកម្ពុជា។

 

កម្មវិធីភាពជាអ្នកដឹកនាំរបស់មូលនិធិកុមារកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីបំបាត់ភាពក្រីក្រ តាមរយៈការអប់រំ និងការអភិវឌ្ឍសហគមន៍។ កម្មវិធីនេះផ្តល់អំណាចដល់យុវជន ដើម្បីផ្តល់ឱ្យសហគមន៍របស់ពួកគេវិញ និងឱ្យពួកគេក្លាយជាអ្នកតស៊ូមតិដើម្បីភាពជឿនលឿន។

 

“គោលបំណងរបស់យើង មិនមែនគ្រាន់តែអោយយុវជនចាកចេញពីមូលនិធិកុមារកម្ពុជា ជាមួយនឹងការអប់រំ ព្រមទាំងសមត្ថភាពក្នុងការមើលថែរក្សាខ្លួនឯង ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីឱ្យពួកគេក្លាយជាអ្នកដឹកនាំវ័យក្មេងដែលមានការចាប់អារម្មណ៍និងចូលរួម យកចិត្តទុកដាក់ចំពោះសហគមន៍ និងប្រទេសរបស់ពួកគេផងដែរ។”

 

Neeson Cripps Academy របស់ មូលនិធិកុមារកម្ពុជា ផ្តល់កន្លែងសិក្សាដែលមាន សុវត្ថិភាព ការអភិវឌ្ឍគ្រូបង្រៀន និងបច្ចេកវិទ្យាឌីជីថល ក៏ដូចជាមជ្ឈមណ្ឌលសម្រាប់សហគមន៍មូលដ្ឋាន ព្រមទាំងផ្តល់នូវកម្មវិធីអប់រំដែលមានភាពជឿនលឿននិងគោលដៅ ក្នុងកម្រិតមួយដូចជានៅតាមសាលាឯកជនផងដែរ។

 

 

ជាលទ្ធផល ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ និស្សិតរបស់មូលនិធិកុមារកម្ពុជា ចំនួន ៦ នាក់ ត្រូវបានផ្តល់អាហារូបករណ៍ពេញលេញ ដល់ការសិក្សានៅមហាវិទ្យាល័យ Trinity College, University of Melbourne ដែលជាមហាវិទ្យាល័យលំនៅដ្ឋានចំណាស់ជាងគេបំផុត របស់សាកលវិទ្យាល័យ Melbourne The University of Melbourne ។

 

 

ចាប់តាំងពីឆ្នាំ ២០១៣មក មូលនិធិកុមារកម្ពុជា បានចាប់ដៃគូជាមួយអង្គការ World Housing សាងសង់ផ្ទះ ជាង ៥០០ខ្នង សម្រាប់គ្រួសារដែលងាយរងគ្រោះបំផុត។

 

 

មូលនិធិកុមារកម្ពុជា បានរកឃើញថា កង្វះនៃការថែទាំសុខភាពជាកត្តាចំបង ដែលធ្វើអោយសិស្សអវត្តមានពីសាលារៀន ឬមិនបានចុះឈ្មោះចូលរៀន។ នៅឆ្នាំ ២០០៩ មូលនិធិកុមារកម្ពុជា បានបង្កើតគ្លីនិកពេទ្យសហគមន៍នៅស្ទឹងមានជ័យ ដែលជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឥតគិតថ្លៃតែមួយគត់សម្រាប់មនុស្សគ្រប់វ័យនៅកម្ពុជា។

 

 

ដោយមានការគាំទ្រពីអូស្រ្តាលី មូលនិធិកុមារកម្ពុជា អាចបញ្ជូនសិស្សប្រហែល ១ ០០០ នាក់ ដែលក្នុងនោះមាន ក្មេងស្រី ប្រមាណ ៦០ ភាគរយ ពីតំបន់អនាធិបតេយ្យក្នុងរាជធានីភ្នំពេញ ទៅសិក្សានៅបឋមសិក្សា កាលពី ឆ្នាំ២០១៩ ។

 

 

 

 

រូបភាព  ស្ថានទូត អូស្ត្រាលី ប្រចាំកម្ពុជា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025