ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ព ការពារព្រំដែននៃក្រសួងការពារប្រទេសវៀតណាម បានចុះហត្ថលេខាលើអនុស្សារណៈនៃ ការយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការការពារព្រំដែនគោកជាមួយគ្នា។ អនុស្សារណៈនៃការយោគយល់នេះ មានគោលបំណងក្នុងការពង្រឹង និងលើកកំពស់ការងារសហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នា រក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឱ្យទទួល បាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ពិធីចុះហត្ថលេខាលើអនុស្សាសារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកង យោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម បានធ្វើឡើងនៅទីបញ្ជាការកង ទ័ពជើង គោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ព ជើង គោក បានអោយដឹងថា អនុស្សារណៈនៃការយោគយល់នេះ មានគោលបំណងក្នុងការពង្រឹង និង លើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារសហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សា នូវសន្តិ សុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឱ្យទ ទួល បាននូវសុខ សន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក ក៏បានយក ជូនពរដល់ ថ្នាក់ ដឹកនាំ កងទ័ព និងប្រជាជនវៀតណាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែល ខិតជិតមកដល់នាពេលខាងមុខនេះ។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបជាមួយឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ប្រទេសវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ។ ជំនួបគ្រានោះ ភាគីទាំង២ ក៏បានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែសកម្មរីកចម្រើនទៅមុខបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។
ជាពិសេស បេ្តជា្ញបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការ រីករាលដាល នៃ ជំងឺ កូវីដ-១៩ ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់ រដ្ឋាភិបាលនៃ ប្រទេស ទាំងពីរ ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំង ការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះ បណ្តាលធនធានមនុស្ស ជាដើម៕
អត្ថបទ៖ សន រដ្ឋា រូបភាព៖ ផ្តល់ឲ្យពីកងទ័ពជើងគោកកម្ពុជា