ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញានេះ បានអះអាងជាថ្មីថា ការបោះបង្គោលព្រំដែនជាមួយវៀតណាម បច្ចុប្បន្នសម្រេចបាន ៨៤ភាគរយស្មើនឹងប្រមាណ ១២៧០គីឡូម៉ែត្រ។ ការបោះបង្គោលព្រំដែននេះ អនុលោមតាមច្បាប់ និងគោលការណ៍បច្ចេកទេស ដែលមិនបានធ្វើអោយកម្ពុជាបាត់បង់ទឹកដីនោះទេ។
យ៉ាងណាក៏ដោយភាគីប្រទេសទំាងពីរ កម្ពុជា-វៀតណាម បានឯកភាពដោះដូរដីគ្នា ដោយស្មើភាព ចំនួន ៣១ ទីតាំង ដើម្បីធានាផ្តល់នូវផលប្រយោជន៍រួមរបស់ប្រជាជនប្រទេសទំាងពីរ ដែលមានទីតាំងនៅលើដីជាក់ស្តែងបច្ចុប្បន្ន៕
រាយការណ៍៖ ហ៊ុន ឌីណូ រូបភាព៖ និន សុខលី