ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
នៅថ្ងៃទី០៥ ខែមករា រដ្ឋសភាបានប្រកាសបិទបញ្ចប់សម័យប្រជុំ លើកទី៥ នីតិកាលទី៦។ អគ្គលេខធិការដ្ឋានរដ្ឋសភា ក៏បានឱ្យដឹងថា ពេញមួយឆ្នាំ២០២០ កន្លងទៅនេះ រដ្ឋសភាបានពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន៣៦។
ចាប់ពីថ្ងៃទី០៥ ខែមករាទៅ រដ្ឋសភានឹងមិនមានកិច្ចប្រជុំពេញអង្គទៀតនោះទេ លើកលែងតែកិច្ចប្រជុំធ្វើឡើងជាវិសាមញ្ញក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ បន្ទាប់ពីបិទសម័យប្រជុំនេះទៅ ក្រុមអ្នកតំណាងរាស្រ្ត នឹងចំណាយពេលវេលាភាគច្រើនដែលធ្លាប់រវល់នឹងកិច្ចប្រជុំនានានៅក្នុងវិមានរដ្ឋសភានោះ ប្ដូរទៅជាការចុះទៅតាមបណ្ដាមូលដ្ឋាននានាដើម្បីចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងប្រមូលនូវព័ត៌មានព្រមទាំងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមលើកឡើងក្នុងកិច្ចប្រជុំភានៅពេលបិទបញ្ចប់វិសមកាល។ នេះបើតាមអគ្គលេខាធិការដ្ឋានរដ្ឋសភា។
អគ្គលេខាធិការរដ្ឋានរដ្ឋសភាក៏បានឱ្យដឹងដែរថានៅក្នងរយៈពេលពេញមួយឆ្នាំ២០២០កន្លងទៅនេះ មានសេចក្ដីព្រាងច្បាប់ចំនួន៣៦ ត្រូវសមាជិករដ្ឋសភាពិនិត្យ ពិភាក្សា និងអនុម័តបញ្ជូនទៅស្ថាប័នព្រឹទ្ធសភា ក្នុងនោះច្បាប់សំខាន់ៗមានជាអាទិ៍ ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាសន្ន, ច្បាប់ស្ដីពីការប្រឆាំងការសម្ងាតប្រាក់ និងហិរញ្ញប្បទានៅភេវេកម្ម, ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង ច្បាប់ស្ដីពីការអនុម័តយលព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា វៀតណាមជាដើម។
ជាការកត់សំគាល់នៅឆ្នាំ២០២០កន្លងទៅនេះ ស្ថាប័នរដ្ឋសភាក៏បានប្រឈមនឹងបញ្ហាកូវីដ១៩ដែរ ក្នុងនោះទស្សនៈរួមមានការខកខានដំណើរទស្សនកិច្ចទៅក្រៅប្រទេស ការខកខានចូលរួមកិច្ចប្រជុំកម្រិតអន្តរជាតិដោយផ្ទាល់ និងចុងក្រោយនេះ ព្រឹត្តិការណ៍២៨វិច្ឆិការក៏បានរាលដាលចូលសហគមន៍រហូតតម្រូវឱ្យថ្នាក់ដឹកនាំសភា ក្រុមអ្នកតំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភាជាច្រើននាក់ត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ជាច្រើនលើកទម្រាំដឹងលទ្ធផលថាមិនមានអ្នកឆ្លងនៅស្ថាប័នសភា៕
អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ឯកសារ