ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥

បុរសម្នាក់ចំណាយ​ពេល​ចាក់សាក់៣០ម៉ោង ដើម្បីលួងលោមកូនប្រុសដែល​​....

បុរសម្នាក់សុខចិត្តទ្រាំឈឺសាច់ និងអត់ធ្មត់រយៈពេល​៣០ម៉ោង ដើម្បីឲ្យគេចាក់សាក់នៅលើដងខ្លួនរបស់គាត់ ទោះឈឺយ៉ាងណាក៏ស៊ូទ្រាំ។ គាត់សង្ឃឹមថាស្នាមសាក់នេះអាចធ្វើឲ្យកូនប្រុសរបស់គាត់អាយុ៨ឆ្នាំមានអារម្មណ៍ល្អជាងមុន​។

 


លោក ដេរីក ព្រូ (Derek Prue) បានបង្ហាញស្នាមចាក់សាក់​របស់គាត់ឲ្យកូនប្រុសបានឃើញ នៅពេលក្មេងនេះកំពុងលេងនៅក្នុងបរិវេណសណ្ឋាគារ។ ក្មេងនោះនិយាយថា «ប៉ារបស់គាត់ ធ្វើឲ្យគាត់ភ្ញាក់ផ្អើលមែនទែន ពេលគាត់នៅសុខៗស្រាប់តែដោះអាវរបស់គាត់ បង្ហាញស្នាមសាក់មួយផ្ទាំងធំ ដូចស្នាមដៅពីកំណើតនៅលើដងខ្លួនរបស់កូនគាត់»។

 

 

លោក ដេរីក ប្រាប់ថាកូនរបស់គាត់ពិតជាមានអារម្មណ៍មិនសូវល្អប៉ុន្មានទេចំពោះស្នាមដៅពីកំណើតនោះ។ ដូចនេះ គាត់ចង់លើកទឹកចិត្តកូន និងចង់ប្រាប់ថាស្នាមដៅនោះគ្មានអ្វីចម្លែកទេ ព្រោះសូម្បីតែរូបគាត់ជាឪពុក ក៏មានស្នាមនេះដែរ។ ខុសគ្នាត្រង់ស្នាមដៅរបស់កូនគាត់ជាស្នាមពីកំណើត ចំណែកស្នាមនៅលើដងខ្លួនគាត់ ជាស្នាមដោយសារការចាក់សាក់។

 

 

លោក ដេរីក មិននឹកស្មានថា​គាត់ត្រូវស៊ូទ្រាំនឹងការឈឺនៅលើស្បែករហូតដល់សាមសិបម៉ោងទម្រាំ​ចាក់សាក់ហើយ ហើយត្រូវប្រើពេល​៦​អាទិត្យ​ ទៅ ៨អាទិត្យ ទម្រាំចាក់សាក់ហើយទាំងស្រុង​។ ក្មេងប្រុសឈ្មោះ ដេរីក ប្រាប់ថាឥឡូវនេះ គាត់សប្បាយចិត្តឡើងវិញ បន្ទាប់ពីឃើញប៉ារបស់ខ្លួនខំចាក់សាក់ដើម្បីលួងចិត្តកូនបែបនេះ។ ក្មេងនេះលែងមានអារម្មណ៍ខ្មាសអៀនត​ទៅទៀត នៅពេល​ដោះអាវហែលទឹក​។ សំខាន់ឲ្យតែមានប៉ារបស់គេនៅក្បែរ។ ក្មេងនោះ និយាយថែមទៀតថាចាប់ពីពេលនេះតទៅ យើងទាំង២នាក់មានស្នាមនៅលើខ្លួនពេញមួយជីវិត​៕

 


ប្រែ​សម្រួល​៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025