ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
នៅថ្ងៃពុធ(២៧សីហា) លោក Ahmad Sadeghi ឯកអគ្គរដ្ឋទូតអ៊ឺរ៉ង់ប្រចាំនៅប្រទេសអូស្ត្រាលី ត្រូវបានគេឃើញថា លោកបានចាកចេញពីស្ថានទូតអ៊ឺរ៉ង់ ប្រចាំនៅទីក្រុងកង់បេរ៉ា។
នេះជាការបង្ហាញវត្តមានឱ្យឃើញ ជាលើកដំបូងរបស់ឯកអគ្គរដ្ឋទូតអ៊ឺរ៉ង់រូបនេះ ចាប់តាំងពីរដ្ឋាភិបាលអូស្ត្រាលី បានសម្រេចឱ្យលោកចាកចេញពីប្រទេសអូស្ត្រាលី។
លោកSadeghi មិនមានការធ្វើអត្ថាធិប្បាយណាមួយទៅកាន់អ្នកសារព័ត៌មាននៅពេលលោកចាកចេញពីអាគារស្ថានទូត តាមរថយន្តពណ៌សឡើយ។
ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារ(២៦សីហា) បានចោទប្រកាន់ប្រទេសអ៊ឺរ៉ង់ថា អ៊ឺរ៉ង់ស្ថិតនៅពីក្រោយករណីវាយប្រហារដុតភ្លើងដោយចេតនាប្រឆាំង ជនជាតិជីព្វ២ករណីដែលមួយករណីនៅទីក្រុងស៊ីដនីននិងមួយករណីទៀតនៅទីក្រុងមេលប៊ើន។
ជុំវិញករណីនេះអូស្ត្រាលី បានទុកពេល៧ថ្ងៃឱ្យឯកអគ្គរដ្ឋទូតអ៊ឺរ់ង់ចាកចេញពីប្រទេសអូស្ត្រាលី។ នេះជាករណីទី១ ដែលប្រទេសអូស្ត្រាលី បណ្តេញឯកអគ្គរដ្ឋទូតអ៊ឺរ៉ង់ចេញពីប្រទេសចាប់ពីសង្រា្គមលោកលើកទី២។
ទាក់ទងនិងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ឺរ៉ង់ បានលើកឡើងថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលអូស្ត្រាលី កើតឡើងដោយសារកិច្ចការផ្ទៃក្នុងហើយថាការវាយប្រហារប្រឆាំងនឹងជាតិសាសន៍ មិនមាននៅក្នុងវប្បធម៌អ៊ឺរ៉ង់។
ប្រែសម្រួល៖ណាវ័ន្ត