ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥

ប្រធានាធិបតិTrump ៖លោកចង់ជួបមេដឹកនាំកូរ៉េខាងជើងលោកKim នៅឆ្នាំនេះ

 

 

លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃច័ន្ទ(២៥សីហា) បាននិយាយថា​ លោកចង់ជួបជាមួយលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើងនៅឆ្នាំនេះ។

 

នៅពេលថ្លែងទៅកាន់អ្នកសារ័ត៌មានមុនពេលកិច្ចប្រជុំជាមួយលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង នៅសេតវិមាន លោកTrump បាននិយាយថា «ខ្ញុំមានទំនាក់ទំនងល្អណាស់។ ខ្ញុំយល់ពីពួកគេ។ ខ្ញុំ​បាន​ចំណាយ​ពេល​ទំនេរ​ជា​ច្រើន​ជាមួយ​ពួក​គេ ​និយាយ​ពី​រឿង​ដែល​យើង​ប្រហែល​ជាគិតថានឹងមិននិយាយដល់។ ហើយ​អ្នក​ដឹង​ទេ ខ្ញុំចុះសម្រុងជាមួយគាត់បានយ៉ាងល្អ។ ខ្ញុំគិតថាគាត់មានប្រទេសមួយដែលមានសក្តានុពល​ខ្លាំង,សក្តានុពលដ៏អស្ចារ្យ»​។ 

 

នៅពេលអ្នកសារព័ត៌មានសួរថា តើលោកចង់ជួបលោកKim នៅឆ្នាំនេះ ឬឆ្នាំក្រោយ? , លោក Trump ក៏បានឆ្លើយតបទៅថា «ពិតហើយ។ ខ្ញុំជួបមនុស្សជាច្រើន។ ខ្ញុំចង់មានន័យថា ។ ពិបាកនឹងកំណត់ពីរឿងនេះ។ ប៉ុន្តែខ្ញុំពិតជាចង់ជួបគាត់(លោកKim) នៅឆ្នាំនេះ»។ 
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025