ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥

Donald Trumpស្វែងរកកម្មសិទ្ធិដីមូលដ្ឋានទ័ពអាមេរិកនៅកូរ៉េខាងត្បូង

 

 

លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃច័ន្ទ បាននិយាយថា លោកសង្ឃឹមថា នឹងទទួលបានភាពជាកម្មសិទ្ធិលើដីមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកូរ៉េខាងត្បូង។ ការលើកឡើងដូច្នេះបានធ្វើឡើងអំឡុងពេលជំនួបជាមួយ លោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូង នៅសេតវិមាន។  

 

ប្រធានាធិបតីទាំង២ បានពិភាក្សាលើបញ្ហាជាច្រើនដូចជា សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បុង,ស្ថានភាពឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការផលិតរវាងប្រទេសទាំងពីរ។ 

 

ប្រធានាធិបតីTrump  បានបញ្ជាក់ក្តីសង្ឃឹមរបស់លោកថា ប្រទេសកូរ៉េខាងត្បូង នឹងផ្ទេរកម្មសិទ្ធិដីដែលប្រើប្រាស់ជាមូលដ្ឋានទ័ពយោធាអាមេរិក ឱ្យទៅសហរដ្ឋអាមេរិក ជាជាងការបន្តជាកិច្ចសន្យាជួល ដូចពេលបច្ចុប្បន្ន។  

 

ប៉ុន្តែផ្អែកតាមការព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងទៅលើមូលដ្ឋានទ័ពអាមេរិក បញ្ជាក់ថា កូរ៉េខាងត្បូងបច្ចុប្បន្នមិនត្រឹមតែផ្តល់ដីសម្រាប់មូលដ្ឋានទ័ពអាមេររិកមិនគិតថ្លៃនោះទេ ប៉ុន្តែថែមទាំងទទួលខុសត្រូវចំណែកធំមួយលើការចំណាយពាក់ព័ន្ធនឹងការថែទាំទ័ពអាមេរិកផងដែរ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025