ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥

ប្រៃសណីយ៍អូស្ត្រាលីបានបញ្ឈប់ការដឹកជញ្ជូនទំនិញមួយចំនួនទៅកាន់សហរដ្ឋអាមេរិក

 

ប៉ុស្តិ៍ប្រៃសណីយ៍របស់ប្រទេសអូស្ត្រាលី បានបញ្ឈប់ការដឹកជញ្ជូនកញ្ចប់ទំនិញមួយចំនួនទៅកាន់ទឹកដីសហរដ្ឋអាមេរិក ក្រោយពីសេចក្តីសម្រេចរបស់លោកប្រធានាធិបតីអាមេរិកDonald Trumpផ្អាកលើកលែងពន្ធលើកញ្ចប់ទំនិញតម្លៃទាប ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រ។ 
 

បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីTrumpដែលបានចុះហត្ថលេខានៅថ្ងៃ៣០កក្កដា បានកំណត់ថា រាល់គ្រប់ទំនិញដែលមានតម្លៃទាបជាង៨០០ដុល្លារអាមេរិក នឹងត្រូវបង់ពន្ធពេលនាំចូលអាមេរិក។ ប៉ុន្តែការកំណត់នេះ នឹងត្រូវបានលើកលែង ចំពោះសំបុត្រ ឯកសារ ឬអំណោយដែលមានតម្លៃក្រោម១០០ដុល្លារ។ 
 

ក្នុងបទសម្ភាសន៍ នៅថ្ងៃពុធ លោកPaul Zalai នាយកសម្ព័ន្ធពាណិជ្ជកម្មដឹកជញ្ជូន បានហៅការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ថាជាការផ្លាស់ប្តូរដ៏ធំ។ 

 

លោកPaul បានលើកឡើងដូច្នេះ«យើងបានអនុវត្តន៍មកជាយូរមកហើយ ហើយអតិថិជនគឺទទួលបានគុណប្រយោជន៍ទិញទំនិញតម្លៃថោកច្រើនមុខពីប្រទេសដទៃ  ប៉ុន្តែនាពេលឥឡូវនេះ យើងប្រហែលជាអាចមើលឃើញការផ្លាស់ប្តូរត្រលប់ទៅទម្រង់ពាណិជ្ជកម្មបែបប្រពៃណី»។ 

 

លោកZalai បន្តថា អាជីវកម្មខ្នាតតូចជាច្រើន គឺពឹងផ្អែកខ្លាំងជាពិសេសទៅលើប៉ុស្តិ៍ប្រៃណីយ៍របស់ប្រទេសអូស្ត្រាលី ជាវិធីដ៏ងាយស្រួលបំផុតមួយ និងមានតម្លៃទាប ក្នុងការចូលទៅកាន់ទីផ្សារអាមេរិក។ 
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025