ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥

តារាម៉ូដែលវ័យក្មេង រី រីណា នឹងលេខមុខក្នុងរឿងភាគ ២រឿងរបស់ ភីអិនអិន 

០៥ តុលា ២០២០ | កម្សាន្ដ

តារាសម្តែង និងបង្ហាញម៉ូដសប្បុរសស្រអែម រី រីណា នឹងលេចលេខមុខក្នុងរឿងភាគថ្មី២រឿងជាប់ៗគ្នា ក្រោយសមត្ថភាព និងទីផ្សារកើនឡើងជាបន្តបន្ទាប់។


រី រីណា មិនត្រឹមតែជាតារាបង្ហាញម៉ូដដ៏គួរឱ្យចាប់អារម្មណ៍នោះទេ នាងថែមទាំងជាតារាសម្តែង ដ៏មានប្រជាប្រិយភាពខ្លាំង បើទោះបីជាមិនស្ថិតនៅក្នុងតំណែងជាតួឯកស្រី តែនាងមានហាងឆេងខ្ពស់ត្រូវបានគេហៅថតរឿងជាបន្តបន្ទាប់ ជាក់ស្តែងចុងក្រោយនេះនាងកំពុងថតរឿងឱ្យទូរទស្សន៍ ភីអិនអិន ចំនួន ២ រឿងជាប់គ្នា។ 

 

 

ដើមឡើយ រី រីណា គ្រាន់តែជាតារាបង្ហាញម៉ូដសាមញ្ញម្នាក់ តែដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែលេចធ្លោ នាងបានប្រលូកក្នុងវិស័យសម្តែងបន្ថែមទៀត រហូតត្រូវបានផលិតកម្មជាច្រើនហៅថតភាពយន្តខ្នាត ខ្លី។ ដោយឡែកចូលឆ្នាំ ២០២០ ស្រាប់តែ រី រីណា មានឱកាសល្អក្នុងការសម្តែងភាពយន្តភាគ នាងទើបតែទទួលថតរឿងថ្មីចំនួន ២ រឿងឱ្យទូរទស្សន៍ ភិអិនអិន ដូចជារឿង « មហិច្ឆិតា » និងរឿង « មន្តស្នេហ៍ចៅស្រី » ។ 

 


រី រីណា បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលនាងមានឱកាសសម្តែងរឿងភាគឱ្យទូរទស្សន៍ ភីអិនអិន ស្នាដៃថ្មីនេះមានលក្ខណៈខុសប្លែកពីរឿងមុនៗឆ្ងាយ ។


ចាប់តាំងពីទទួលថតរឿងថ្មីឱ្យ ភីអិនអិន បានធ្វើឱ្យតារាសម្តែងសប្បុរស្រអែម រី រីណា កាន់តែស្អាតប្លែកនិងសិចស៊ីជាងមុន ជាក់ស្តែងនៅក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Grand Cambodia នាពេលកន្លងមក រី រីណា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ធ្វើឱ្យអ្នកជុំវិញខ្លួនចាំណាំនាងសឹងតែមិនបាន ។

 


រី រីណា បានបន្ថែមថា ក្នុងនាមជាអ្នកសិល្បៈត្រូវតែមានការផ្លាស់ប្តូរខ្លះ បើមិនដូច្នេះទេចូលចំណោមគេ មិនចុះឡើយ ទោះបីជាពេលនេះនាងប្រលូកក្នុងវិស័យសម្តែងតែងនាងនៅស្រឡាញ់អាជីព បង្ហាញម៉ូដ ដោយនាងជឿជាក់ខ្លាំងលើរូបសម្រស់ និងទេពកោសល្យ ដែលខ្លួនមាន ។ 

 


ឆ្នាំនេះ រី រីណា មានវ័យ ២០ ឆ្នាំ ទៅថ្ងៃមុខនាងមានបំណងនឹងចូលរួមប្រកួតនៅក្នុងកម្មវិធីធំៗមួយចំនួន ជាក់ស្តែងកន្លងមកនាងធ្លាប់ប្រលងក្នុកម្មវិធីមួយដោយទទួលបានចំណាត់ថ្នាក់លេខ ២ ៕  

 

 

 

 

អត្ថប ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025