ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥

ប្រទេសចិន បាញ់បង្ហោះ​ផ្កាយរណប តាមដាន​ស្ថានភាពសមុទ្រ ដោយជោគជ័យ

២២ កញ្ញា ២០២០ | ព័ត៌មានអន្តរជាតិ

ផ្កាយរណប HY-2C នេះគឺជាផ្កាយរណប​ដែលតាមដានស្ថានភាពសមុទ្រទី៣​ដែលប្រទេសចិន​បានបាញ់បង្ហោះ​ដើម្បីផ្ដល់សេវាត្រួត​ពិនិត្យមើលសក្ដានុពល​មហាសមុទ្រ​។ ផ្កាយរណបថ្មីនេះនឹង​ធ្វើការងារជាមួយផ្កាយរណប HY-2B ដែលបានបាញ់បង្ហោះកាលពីខែ​តុលា ឆ្នាំ២០១៨ ក្នុងការបង្កើតបណ្ដាញសម្រាប់​ការពិនិត្យមើលស្ថានភាពសមុទ្រ​ដើម្បីឲ្យប្រទេសចិន​អាចដឹងច្បាស់ក្នុង ២៤ ម៉ោងពីអាកាសធាតុនៅ​សមុទ្រពាក់ព័ន្ធ​នឹងកម្រិតទឹកសមុទ្រ អាកាសធាតុ ខ្យល់ និងកម្ពស់ទឹករលក។

 


សូមបញ្ជាក់ថា ផ្កាយរណប HY-2C និងគ្រាប់រ៉ុក្កែត Long March-4B នេះត្រូវបាន​ផលិតដោយក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្​រនិងបច្ចេកវិទ្យាអវកាសចិន (China Aerospace Science and Technology Corporation)។​ 

 

 

ហើយក៏សូមរំលឹកដែរថា ការបាញ់បង្ហោះផ្កាយរណប​ចុងក្រោយ HY-2C កាលពីថ្ងៃចន្ទនោះ​គឺជាការបាញ់បង្ហោះសរុបលើកទី ៣៤៧ នៃ​ចង្កោមគ្រាប់រ៉ុក្កែត​ឬយានអវកាស Long March របស់ប្រទេសចិន​៕

 

ប្រែ​សម្រួល​៖ SN

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025