ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥

តួរ៉ាំបូ Sylvester Stallone នឹងមានអ្វីកាន់តែពិសេសក្នុងរឿង 'Tulsa King' រដូវកាលទី៣

១៩ កញ្ញា ២០២៥ | កម្សាន្ដ

 

 

តារាសម្ដែងតួរ៉ាំបូ Sylvester Stallone បានសន្យាជាមួយអ្នកគាំទ្រថានឹងមានអ្វីកាន់តែពិសេសក្នុងរឿងភាគ 'Tulsa King' រដូវកាលទី៣ ដែលកំពុងត្រៀមត្រឡប់មកវិញសម្រាប់រដូវកាលទីបីនៅលើវេទិកា Paramount+។

 

 

 

តារាភាពយន្តបាញ់ប្រហារដ៏ល្បីអាមេរិក Sylvester Stallone បាននិយាយថាអ្នកគាំទ្រគួរតែត្រៀមខ្លួនសម្រាប់សាច់រឿងកាន់តែឡើងកម្ដៅពីភាពយន្តភាគ "Tulsa King" រដូវកាលទី៣។

 

 

ភាពយន្តភាគបែប​ឧក្រិដ្ឋកម្ម​នេះ​និយាយ​ពីរឿងរ៉ាវរបស់​លោក Dwight Manfredi ​ជា​សមាជិកអ្នកលេងជើង​ចាស់​នៅ​ទីក្រុង New York ដែលត្រូវ​បាន​​បញ្ជូន​ទៅ​បង្កើត​អាណាចក្រ​ឧក្រិដ្ឋកម្ម​ក្នុង​រដ្ឋ Oklahoma បន្ទាប់​ពី​ជាប់​ពន្ធនាគាររយៈពេល ២៥ ឆ្នាំ។

 

 

ខុសពីតួអង្គល្បី Rocky និង Rambo ដែលលោកធ្លាប់សម្ដែង Sylvester Stallone និយាយថា រឿង "Tulsa King" បង្ខំឱ្យលោកពឹងផ្អែកលើកម្លាំងបាយតិចជាងមុន ប៉ុន្តែត្រូវប្រើជំនាញក្នុងការសម្ដែងច្រើនជាងមុន។

 

 

លោកនិយាយថា "រឿងនេះមិនមែនផ្ដោតលើការប្រើរាងកាយ មិនមានការបង្ហាញសាច់ដុំធំ រត់កាត់ព្រៃកាត់វាល ឬតស៊ូជាមួយខ្លាឃ្មុំអ្វីនោះទេ។ ដូច្នេះនេះគឺជាការរុករកអត្តចរិតផ្ទាល់ខ្លួនរបស់តួអង្គ ដោយខ្ញុំត្រូវប្រើភ្នែក ប្រើសំឡេង ហើយត្រូវតែមានទំនាក់ទំនងជាមួយតួអង្គផ្សេងទៀត"។

 

 

យ៉ាងណាមិញ តារាវ័យ ៧៩ឆ្នាំរូបនេះ បាន​និយាយថា​រដូវ​កាល​ទី ៣ នេះមិនទាន់ជារដូវកាលដែលមានសាច់រឿងតានតឹងបំផុតនោះទេ។តារាសម្ដែង Garrett Hedlund ដែលបានរួមសម្ដែងក្នុងរឿងនេះដែរបានសរសើរវត្តមានរបស់លោក Stallone ទាំងក្នុងនិងក្រៅឆាក ដោយបាននិយាយថា "មិនថាពិភពលោកគិតថាគាត់បែបណា ប៉ុន្តែសម្រាប់ខ្ញុំ គាត់គឺជាបុរសដែលទន់ភ្លន់បំផុត។

 

 

ដំបូន្មានរបស់គាត់មានន័យខ្លាំងណាស់សម្រាប់ខ្ញុំ”។ភាពយន្តភាគ "Tulsa King" រដូវកាលទី ៣ គ្រោងចេញផ្សាយនៅថ្ងៃអាទិត្យ ទី ១៩ ខែកញ្ញានេះ នៅលើវេទិកា Streaming Paramount+ ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025