ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ពិតជាពិសេសមិនធ្លាប់មានពីមុនមកឡើយ បេក្ខភាពផ្លូវការទាំង ២០រូបនៃកម្មវិធី Miss Universe Cambodia 2025 បានបង្ហាញខ្លួនរួមគ្នាដ៏ភ្ញាក់ផ្អើលក្នុងកម្មវិធី «អ្នកជិតខាង» របស់ PNN ខណៈប្រកួតផ្ដាច់ព្រ័ត្រនៅសប្ដាហ៍ក្រោយនេះ។
បេក្ខភាពផ្លូវការទាំង ២០រូបនៃកម្មវិធីបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាក្នុងកម្មវិធី «អ្នកជិតខាង» តែមួយជាមួយគ្នា និងបានចែករំលែកការយល់ឃើញ ក៏ដូចជាបទពិសោធន៍ជីវិតផ្សេងៗក្នុងដំណើរលើវិថីបវរកញ្ញា ខណៈដែលការប្រកួតវគ្គបឋម និងការប្រកួតផ្តាច់ព្រ័ត្រនឹងចូលមកដល់នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២៥ សប្ដាហ៍ក្រោយនេះ។
បេក្ខភាពផ្លូវការទាំង ២០រូបរបស់ Miss Universe Cambodia 2025 បានបង្ហាញការយល់ឃើញផ្សេងៗគ្នា ក្រោយបានចូលរួមលេងក្នុងកម្មវិធី «អ្នកជិតខាង» របស់ភីអិនអិន។
សូមជម្រាបឱ្យដឹងផងដែរថា កិច្ចសម្ភាសន៍ពិសេសមិនធ្លាប់មានរបស់បេក្ខភាពផ្លូវការ MUC 2025 នឹងធ្វើការចាក់ផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ វេលាម៉ោង ៩:០០-១០:០០ យប់លើកញ្ចក់ទូរទស្សន៍ភីអិនអិន។
ការប្រកួតវគ្គបឋមនៃកម្មវិធី Miss Universe Cambodia 2025 នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង៤រសៀលតទៅ នៅសាលវិមាន ពហុកីឡាដ្ឋានជាតិអូឡាំពិច រាជធានីភ្នំពេញ និងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន PNN TV ចាប់ពីម៉ោង៧យប់តទៅ។សម្រាប់ព័ត៌មានលម្អិតនៃការលក់សំបុត្រចូលរួមទស្សនាការប្រកួត លោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច