ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥

គ្រោះមហន្តរាយធម្មជាតិទឹកជំនន់និងបាក់ដីនៅឥណ្ឌាស្លាប់មនុស្ស៨នាក់

០២ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

មនុស្សយ៉ាងតិច៨នាក់ស្លាប់ នៅរដ្ឋAssam ប្រទេសឥណ្ឌា ក្រោយមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់បង្កឱ្យកើតមានគ្រោះមហន្តរាយបាក់ដី និងទឹកជំនន់។ យោងទិន្នន័យផ្លូវការរបស់ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបង្ហាញនៅថ្ងៃសៅរ៍(៣១ឧសភា)។ 
 

 

 

 

ប្រជាជន ដើរកាត់ផ្លូវលិចទឹក ខណៈភ្លៀងធ្លាក់ខ្លាំងបន្តជន់លិចតំបន់ជាច្រើននៅរដ្ឋAssam។  ប្រជាជន បានដាក់បាវខ្សាច់ ដើម្បីទប់ទឹកមិនឱ្យហូរចូលលំនៅដ្ឋាន។ 

 

អាជ្ញាធរឥណ្ឌាឱ្យដឹងនៅថ្ងៃអាទិត្យ ថា ប្រជាជន៥នាក់ស្លាប់នៅទីក្រុង Guwahati និងបានរៀបចំជួយគ្រួសារជនរងគ្រោះក្នុងមួយគ្រួសារច្រើនជាង៤៦០០ដុល្លារអាមេរិក។ 

 

ប្រជាជនក្នុងតំបន់ម្នាក់ បានឱ្យដឹងថា យើងប្រឈមនឹងបញ្ហាជាច្រើន យើងមានកូន លំនៅដ្ឋានរបស់យើងត្រូវលិចទឹក។ ស្ថានភាពបែបនេះ តើយើងត្រូវធ្វើយ៉ាងណា?

 

 ប្រជាជនឥណ្ឌាម្នាក់ទៀត លើកឡើងថា ភ្លៀងធ្លាក់មក២,៣ថ្ងៃហើយ។ ទឹកជំនន់លិចទីក្រុង។ ប្រជាជនមិនមានការផ្គត់ផ្គង់អាហារត្រឹមត្រូវ នៅផ្ទះរបស់ពួកគេ។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025