ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥

ដ្បិតជាតារាចំណូលថ្មីតែ ជា សោភា មិនថតឱ្យផលិតកម្មផ្សេងទេទោះជាផ្ដល់តម្លៃខ្លួនខ្ពស់ខ្លាំងក៏ដោយ បើស្នាដៃល្បីឈ្មោះមួយនេះលេចជារូបរាងវគ្គ២មែន 

១២ ឧសភា ២០២៥ | កម្សាន្ដ

 

ទោះផលិតកម្មផ្សេងឱ្យថ្លៃពលកម្មខ្ពស់ប៉ុណ្ណោ ក៏ កញ្ញា ជា សោភា មិនក្បត់មនសិកាខ្លួនឯង ថែមទាំងប្រកាសយ៉ាងដាច់អហង្ការថា មិនទទួលថតឱ្យផលិតកម្មផ្សេងរឿងល្បីឈ្មោះមួយនេះបន្តមានវគ្គ២ ។

 

 

តារាសម្តែងមុខថ្មីកញ្ញា ជា សោភា បានធ្វើឱ្យទស្សនិកជស្រឡាំងកាំងជាខ្លាំង ជាមួយការសម្តែងតួអង្គ ពិសី ដែលជាព្រាយឈុតក្រហមក្នុងរឿង «ភ្លើងឆេះក្លឹបក្រោមដី» ជាភាពយន្តដែលផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លា កាលពីពេលថ្មីៗកន្លងទៅនេះ។

 

 

ស្របពេលដែលរឿងនេះផ្ទុះការគាំទ្រខ្លាំង ស្រាប់តែមានពាក្យចចាមអារាមថា មានផលិតកម្មផ្សេងចង់ផលិតសាច់រឿងបន្ត និយាយពីជីវិតស្នេហាតួឯកស្រី និងតួឯកប្រុសឈ្មោះសំណាង ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ភ្លើងឆេះក្លឹបក្រោមដីចោលសង្សាររបស់ខ្លួន។ 

 

 

ពាក់ព័ន្ធរឿងនេះដែរ ចាងហ្វាងផលិតកម្ម LD Entertainment ជាម្ចាស់កម្មសិទ្ធិស្នាដៃរឿង «ភ្លើងឆេះក្លឹបក្រោមដី» បានចេញមុខប្រត្តិកម្មភ្លាម ខណៈដែល កញ្ញា ជា សោភា ដែលភាគច្រើនស្គាល់ជាតួអង្គ ពិសី ក្នុងរឿងខាងលើក៏ដាច់អហង្ការថា មិនថតឱ្យផលិតកម្មផ្សេងដាច់ខាត ប្រសិនបើផលិតកម្មនោះយកលំនាំតាមសាច់រឿង និងឈ្មោះតួអង្គនៃរឿង «ភ្លើងឆេះក្លឹបក្រោមដី» ទោះបីឱ្យថ្លៃពលកម្មខ្ពស់យ៉ាងណាក៏ដោយ។

 

 

ឱ្យដឹងបន្តក្នុងបទសម្ភាសន៍ជាមួយភីអិនអិន ជា សោភា ថា នាងទើបតែស្វែងរកឃើញសមត្ថភាព និងទេពកោសល្យពិតរបស់ខ្លួនឯង ក្រោយបានសម្តែងក្នុងរឿង «ភ្លើងឆេះក្លឹបក្រោមដី» ហើយនាងពុំធ្លាប់គិតឡើយថា ខ្លួនអាចច្បាបប្រជាប្រិយភាព និងភាពល្បីល្បាញតាមរយៈស្នាដៃរឿង «ភ្លើងឆេះក្លឹបក្រោមដី»។

 

 

ជា សោភា ថាពីពេលនេះទៅនាងទទួលថតតែរឿងបែបរន្ធត់ព្រឺព្រួចប៉ុណ្ណោះ ព្រោះយល់ការវាជាភាពពិសេសរបស់ខ្លួនឯង ហើយនាងផ្ទាល់ក៏ចូលចិត្តការសម្តែងតួអង្គបែបនេះដូចគ្នា។

 


ក្រោយផ្ទុះការគាំទ្រខ្លាំងលើរឿងនេះកញ្ញា ជា សោភា បានលេចមុខក្នុងរឿងថ្មីមួយទៀតរបស់ LD Entertainment ចំណងជើង «ប្រលោមលោកកុំអាន» ឬ «E-Book» ជាភាពយន្តរន្ធត់បែបឃាតកម្មដ៏ព្រឺព្រួច ផ្តើមចេញពីសៀវភៅប្រលោមលោកបកប្រែពីភាសាបារាំងមួយក្បាល បានធ្វើឱ្យអ្នកអានជាច្រើននាក់ស្លាប់បណ្ដាក់គ្នា រហូតក្លាយជាអាថ៌កំបាំងមិនអាចដោះស្រាយចេញ។ ពេលនេះ រឿង «ប្រលោមលោកកុំអាន» កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជា៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025