ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

មិនដែលសម្ដែងបែបនេះពីមុនមកទេតែដើម្បីថ្មីប្លែក មុន្នី វិជ្ជរ៉ា ហ៊ានបង្ហាញក្នុងភាពយន្តខ្នាតធំដំបូងរបស់ខ្លួន

០៨ ឧសភា ២០២៥ | កម្សាន្ដ

 

មិនធម្មតាឡើយ ដើម្បីឱ្យស្នាដៃភាពយន្តខ្នាតធំទី១របស់ខ្លួនមានភាពទាក់ទាញ និងភាពរស់រវើក តារាស្រី មុន្នី វិជ្ជរ៉ា ហ៊ានបង្ហាញសូម្បីតែល្វែងរបស់នាង។ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាស្រីរូបស្រស់ កញ្ញា មុន្នី វិជ្ជរ៉ា បានបញ្ជ្រាតខ្លួនចូលយ៉ាងជ្រៅក្នុងវិស័យសិល្បៈខ្មែរ តាមរយៈស្នាដៃរឿងភាគទូរទស្សន៍ ការថតស៉្បតពាណិជ្ជកម្ម និងការងារសិល្បៈផ្សេងៗទៀត ។ នាងទើបតែចាប់អាជីពជាពិធីការនីថែមទៀតផង ធ្វើឱ្យទីផ្សារសិល្បៈរបស់នាងមានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់។

 

 

ថ្មីៗនេះ វិជ្ជរ៉ា ស្រាប់តែលេចមុខក្នុងខ្សែភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្ម LD Entertainment ចំណងជើង «ប្រលោមលោកកុំអាន» ឬ «E-Book» ជាភាពយន្តរន្ធត់បែបឃាតកម្មដ៏ព្រឺព្រួច ផ្តើមចេញពីសៀវភៅប្រលោមលោកបកប្រែពីភាសាបារាំងមួយក្បាល ធ្វើឱ្យអ្នកអានជាច្រើននាក់ស្លាប់បណ្ដាក់គ្នា រហូតក្លាយជាអាថ៌កំបាំងមិនអាចដោះស្រាយចេញ។

 

 

មុន្នី វិជ្ជរ៉ា តារាស្រីដែលមានទ្រេទម្រង់មុខបែបស្រគត់ស្រគំ បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតក្នុងពិធីសម្ភោធចាក់បញ្ចាំងជាផ្លូវការរឿង «ប្រលោមលោកកុំអាន» ដែលរឿងនេះជាស្នាដៃភាពយន្តខ្នាតធំដំបូងបង្អស់នៃអាជីពតារាសម្តែងរបស់នាង។ នាងពិតជារំភើបដែលទីបំផុតនាងបានថតរឿងខ្នាតធំតាមបំណងប្រាថ្នា ថែមទាំងជាភាពយន្តរន្ធត់ព្រឺព្រួចពោរពេញដោយអាថ៌កំបាំងទៀតផង។ 

 

 

វាជាបទពិសោធន៍ និងជាការ Challenge ថ្មីសម្រាប់តារាស្រីនិយមតែងខ្លួនបែបយុវវ័យរូបនេះ ក្នុងការសម្តែងភាពយន្តបែបព្រឺព្រួច លក្ខណៈបែបឃាតកម្មបែបនេះ។ស្រីស្រស់ទម្រង់មុខស្រទន់មានមន្តស្នេហ៍ មុន្នី វិជ្ជរ៉ា ថា នាងមិនសូវជួបផលលំបាកច្រើនអំឡុងពេលថតរឿងនេះឡើយ តែបែរជាព្រឺសម្បុរខ្ញាកៗពេលទៅដល់ទីតាំងថតដែលពោរពេញទៅដោយព្រៃស្តុក និងបរិយាកាសគួរឱ្យខ្លាចនៃទីតាំងកន្លែងថតរឿងនេះ។

 

 

ដើម្បីឱ្យស្នាដៃរឿងខ្នាតធំដំបូងនេះចេញមកល្អល្អ ទាក់ចិត្តប្រិយមិត្តអ្នកទស្សនា វិជ្ជរ៉ា ហ៊ានលះបង់សាច់សរខ្ចីនៃល្វែងលើរបស់នាងដើម្បីលេងជាមួយតួប្រុស ដែលតួអង្គបែបនេះពិតជាថ្មីខ្លាំងសម្រាប់តារាស្រីរូបនេះ ហើយនាងសង្ឃឹមថា ពុកម៉ែបងប្អូននឹងចូលចិត្តស្នាដៃភាពយន្តខ្នាតធំលើកដំបូងរបស់នាង៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ភីអិនអិន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025