ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ខណៈថ្ងៃមង្គលការជិតមកដល់គូស្នេហ៍តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និង ជី ដេវីត បានបង្ហាញរូបភាព Pre-Wedding នៅខេត្ត សៀមរាប និង ព្រះវិហារ កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ។
សល់តែ១ខែទៀតតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ដឹកដៃគ្នាចូលរោងការជាផ្លូវការហើយ ។ តែមុននឹងចូលរោងការអ្នកទាំងពីរ បានទៅថតរូប Pre Wedding នៅទសវត្សរ៍ ៨០ យ៉ាងស្រស់ស្អាត និង សុំឱ្យលោក ជី ដេវីត ធ្វើរឿងមួយ ។
បើតាមគម្រោងតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ដឹកដៃគ្នាចូលរោងការទៅតាមប្រពៃណីខ្មែរនៅថ្ងៃ ៧ មិថុនា ឆ្នាំ២០២៥ ដោយបានត្រៀមនឹងអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ ក្នុងចន្លោះពេលដែលត្រៀមខ្លួននេះ ទេព បូព្រឹក្ស បានប្រឹងប្រែងថែរក្សាសម្រស់ និង ព្យាយាមសម្រកគីឡូឱ្យមានរាងស្រលូនស្អាត ដើម្បីក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតក្នុងថ្ងៃពិសេសរបស់ខ្លូន ។
ឆ្លៀតពេលទំនេរពីការងារមួយរយៈ ទេព បូព្រឹក្ស ក៏បានដឹកដៃគូស្នេហ៍ទៅថតរូប Pre Wedding ជាថ្មីម្តងទៀតនៅលើទឹកដីនៃខេត្ត សៀមរាប និងខេត្តព្រះវិហារ ដោយបានផ្តិតយកទិដ្ឋភាពស្រស់ស្អាតជាច្រើននៅទីនោះមកចែករំលែកមហាជន ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺគូស្នេហ៍គូចម្រៀងមួយគូនេះ បាននាំគ្នាថតរូបបែបជំនាន់ឆ្នាំ ៨០និង៩០ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ៗពីដើម ។ តាមរយៈរូបភាពដែល ទេព បូព្រឹក្ស បានបង្ហាញនោះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនទាំងក្នុងនិងក្រៅប្រទេស ដោយនាងបានតុបតែងខ្លួនបែបជំនាន់នោះ ខុសប្លែកគូស្នេហ៍ដទៃ។
ជាមួយគ្នានោះផងដែរតារាចម្រៀង ទេព បូព្រឹក្ស បានសុំឱ្យលោក ជី ដេវីត ធ្វើរឿងមួយដោយនាងបាននិយាយថា « មិនសុំហួសហេតុពេកទេ សុំត្រឹមឱ្យបងស្រឡាញ់អូនតែម្នាក់បានហើយ » ។
រយៈពេលជិត១០ឆ្នាំដែលកាន់ដៃគ្នា ទេព បូព្រឹក្ស និង លោក ជី ដេវីត សន្សំបានព្យសម្បត្តិយ៉ាងច្រើនមិនថា ផ្ទះសំបែង ដីធ្លី រថយន្តទំនើបៗ និងអាជីវកម្មផ្សេងៗ ជីវភាពអ្នកទាំងពីរកាន់តែល្អប្រើសើរឡើង ហើយជារៀងរាល់ឆ្នាំអ្នកទាំងពីរចំណាយប្រាក់រាប់ម៉ឺនដុល្លារទៅដើរកម្សាន្តនៅក្រៅប្រទេសដើម្បីសាកថ្មជីវិត...៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក