ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥

បង្រៀនសិស្សច្រើនឆ្នាំ ព្រះកាយច័ន្ទ ទើបតែរៀបចំពិធីសំពះគ្រូលើកដំបូង តែផ្ទុះការផ្ទុះការចាប់អារម្មណ៍ខ្លាំង ! 

១២ ឧសភា ២០២៥ | កម្សាន្ដ

 

តារាស្រីល្បីឈ្មោះ ព្រះកាយច័ន្ទ បានរៀបចំពិធីសំពះគ្រូខ្នាតតូចជាលើកដំបូង ដើម្បីថ្លែងអំណរគុណដល់មាតាបិតាសិស្សដែលបាននាំកូនៗរបស់ខ្លួនមកសិក្សាផ្នែករបាំនៅសាលា ព្រះកាយច័ន្ទក្លឹប កំពុងផ្ទុះការចាប់អារម្មណ៍។   ផ្តាច់ខ្លួនឆ្ងាយពីអាជីពសម្តែង កញ្ញា ព្រះកាយច័ន្ទ បានងាកមកពង្រឹងការបង្ហាត់បង្រៀនសិស្សនៅក្នុងក្លឹបព្រះកាយច័ន្ទវិញដើម្បីបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយឱ្យមានចំណេះជំនាញ ច្បាស់លាស់ខាងផ្នែកសិល្បៈ។

 

 

 

ជាក់ស្តែងនៅថ្ងៃទី ១១ ខែ ឧសភា កន្លងមកនេះ នាងបានរៀបចំពិធីសំពះគ្រូខ្នាតតូចជាលើកដំបូង ដើម្បីថ្លៃអំណរគុណដល់អាណាព្យាបាលសិស្សដែលបាននាំកូនៗមករៀននៅសាលារបស់ខ្លួន ដែលមានកុមារតូចធំរាប់រយនាក់ចូលរួមសម្តែងតាមជំនាញរបស់ខ្លួន ។ ជុំវិញនៃការរៀបចំពិធីសំពះគ្រូជាលើកដំបូងរបស់តារាស្រីរូបនេះ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អាណាព្យាបាលសិស្ស ក៏ដូចជាទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស កន្លងមកកម្រនឹងមានការរៀបចំពិធីបែបនេះណាស់ ។

 

 

 

ជាម្ចាស់ក្លឹប ព្រះកាយច័ន្ទ តារាស្រីខាងលើបានរៀបរាប់ប្រាប់ថា ថ្វីដ្បិតតែការរៀបចំពិធីសំពះគ្រូជាលក្ខណៈខ្នាតតូចក៏ពិតមែន ប៉ុន្តែពិធីនេះពេញដោយអត្ថន័យ  ។នៅក្នុងពិធីសំពះគ្រូនោះផងដែរក៏មានអាណាព្យាបាលសិស្សតូចៗជាច្រើនចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់កូនៗរបស់ខ្លួន ។ សម្រាប់លោកស្រី ណាវី ដែលជាមាតារបស់សិស្ស ចាយ៉ា ដែលបាននាំកូនមករៀននៅព្រះកាយច័ន្ទក្លឹប បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកស្រីថា លោកស្រីនិងស្វាមីពិតជារីករាយណាស់ដែលក្លឹបអ្នកគ្រូព្រះកាយច័ន្ទរៀបចំកម្មវិធីសំពះគុណគ្រូនេះឡើង ។ 

 

 


ព្រះកាយច័ន្ទ កំពុងជោគជ័យខ្លាំងនៅក្នុងបើកព្រះកាយច័ន្ទក្លឹប រហូតត្រៀមនឹងពង្រើកសាខាទី៣ឆាប់ៗខាងមុខ ដើម្បីបណ្តុះបណ្តាលកុមារាកុមារីដែលមានបំណងចង់សិក្សាខាងផ្នែកសិល្បៈបុរាណនិងសម័យ ។កញ្ញា ព្រះកាយច័ន្ទ ថែមទាំងបាននិយាយទៀតថា បច្ចប្បន្ននេះនាងមានកូសិស្សរាប់រយនាក់នៅសាលារបស់ខ្លួន ប៉ុន្តែនិយាយពីប្រាក់ចំណូលគឺមិនច្រើននោះទេ តែអ្វីដែលសំខាន់គឺនាងមានឆន្ទះខ្ពស់ចង់យកចំណេះដែលខ្លួនមានចែករំលែកដល់ក្មេងៗជំនាន់ក្រោយ ។ 

 

 

 

 

ស្របពេលដែលត្រៀមនឹងបើកសាខាទី៣នេះ ព្រះកាយច័ន្ទ ក៏បានពង្រឹងសមត្ថភាពគ្រូបង្ហាត់បង្រៀននៅក្នុងព្រះកាយច័ន្ទក្លឹបរបស់ខ្លួនផងដែរ ដោយរំពឹងថា ទៅថ្ងៃអនាគតនឹងមានកុមារាកុមារីច្រើនចូលមករៀនផ្នែកសិល្បៈ របាំ និងជំនាញដែលខ្លួនចង់រៀន ។ ម្យ៉ាងវិញទៀតនៅក្នុងព្រះកាយច័ន្ទក្លឹប គឺផ្តោតសំខាន់ទៅលើ សុជីវធម៌ និង សីលធម៌ បន្ថែមពីការបង្ហាត់បង្រៀនផ្នែកសិល្បៈដល់ប្អូនៗជំនាន់ក្រោយ ៕

 

 

 

 

 អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025