ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

តារាល្បីៗជុំវិញពិភពលោកចូលរួមកម្មវិធីបង្ហាញម៉ូដ Dior នៅទីក្រុង Kyoto

២២ មេសា ២០២៥ | កម្សាន្ដ

 

 

កម្មវិធីបង្ហាញម៉ូដរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥ របស់ម៉ាកសម្លៀកបំពាក់ប្រណិតបារាំង ត្រូវបានរៀបចំឡើងក្នុងទីក្រុងក្យូតូ ប្រទេសជប៉ុន កាលពីពេលថ្មីៗ ដោយមានការចូលរួមពីតារាភាពយន្ត តារាចម្រៀង និងតារាបង្ហាញម៉ូតអន្តរជាតិជាច្រើនប្រទេសជុំវិញពិភពលោក។

 

 

 


តារាភាពយន្ត តារាចម្រៀង និងតារាបង្ហាញម៉ូតអន្តរជាតិជាច្រើនរូបបានបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញម៉ូដរដូវស្លឹកឈើជ្រុះ Dior's Fall 2025 Collection ដែលបានប្រារព្ធធ្វើឡើងក្នុងទីក្រុងក្យូតូ (Kyoto) ប្រទេសជប៉ុន កាលពីពេលថ្មីៗ។

 

 

 

 

រៀបចំឡើងនៅក្នុងបរិវេណប្រាសាទ To-ji នៃទីក្រុងក្យូតូ ដែលមានអាយុកាលជាង ១២០០ឆ្នាំ ចាប់តាំងពីសម័យ Heian (ហ៊ីអាន) កម្មវិធីដ៏ពិសេសនេះមានការចូលរួមពីសំណាក់តារាល្បីៗរួមមាន តារាសម្តែងជប៉ុន Anna Sawai តារាសម្តែង និងចម្រៀងជប៉ុន Tomohisa Yamashita តារាសម្តែងអាមេរិក Monica Barbaro តារាម៉ូដែលអូស្ត្រាលី Elle Macpherson តារាម៉ូដែលអ៊ីតាលី Deva Cassel អ្នកបង្កើតមាតិកា Valeria Lipovetsky តារាសម្តែងឥណ្ឌា Sonam Kapoor តារាសម្ដែងថៃ Tu Tontawan តារាសម្តែងថៃ Kimmy Kimberley ព្រមទាំងតារាល្បីៗពីប្រទេសជាច្រើនទៀត។

 

 

 


ជាមួយរចនាប័ទ្មបែបតិចតួចនិយម ឬ Minimalist Styles ការបង្ហាញម៉ូដសម្លៀកបំពាក់សម្រាប់រដូវស្លឹកឈើជ្រុះរបស់ Dior លើកនេះ គឺជាស្នាដៃរបស់នាយកផ្នែកច្នៃប្រឌិតរបស់ក្រុមហ៊ុន គឺអ្នកច្នៃម៉ូដអ៊ីតាលី Maria Grazia Chiuri (ម៉ារីអ្ហា ក្រាតស្យ៉ា ឃ្យូរី) ដោយម៉ូដសំខាន់ៗមានដូចជាខោរលុងៗ អាវធំដៃវែង និងរ៉ូបវែងសាច់ក្រណាត់ក្រឡាផ្កា ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025