ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥

ឥណ្ឌូនេស៊ី ប្រកាសពីការទម្លាក់រនាំងពន្ធ មុនការចរចាជាមួយ សហរដ្ឋអាមេរិក

១០ មេសា ២០២៥ | សេដ្ឋកិច្ច

 

ប្រទេសឥណ្ឌូនេស៊ីនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅ សហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយដើម្បីស្វែងរកកិច្ចព្រមព្រៀង ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធគយ ៣២% ដែលចូលជាធរមាននៅថ្ងៃពុធ។រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ីដែលនឹងដឹកនាំគណៈប្រតិភូឥណ្ឌូនេស៊ីទៅកាន់សហរដ្ឋអាមេរិក បានថ្លែងថា ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងទិញឧស្ម័នប្រេងរាវ ឧស្ម័នធម្មជាតិរាវ និងសណ្តែកសៀងពីសហរដ្ឋអាមេរិក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងចរចា។

 


យ៉ាងណា ផលប៉ះពាល់នៃពន្ធគយអាមេរិក មកលើប្រទេសឥណ្ឌូនេស៊ី នឹងមិនអាក្រក់ខ្លាំងទេ បើប្រៀបធៀបទៅនឹងប្រទេសវៀតណាម ដោយសារការពឹងផ្អែករបស់វៀតណាម លើទីផ្សារសហរដ្ឋអាមេរិក គឺខ្ពស់ខ្លាំអ។ដោយឡែក ការនាំចេញរបស់ឥណ្ឌូនេស៊ីទៅកាន់សហរដ្ឋអាមេរិក មានត្រឹមតែ ២% នៃផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌូនេស៊ីដូច្នេះគឺអាចទប់ទល់ នឹងផលប៉ះពាល់នៃពន្ធនេះបាន។

 


សហរដ្ឋអាមេរិក មិនមែនជាទីផ្សារតែមួយគត់របស់ឥណ្ឌូនេស៊ីទេ ប្រាកដណាស់ ឥណ្ឌូនេស៊ី អាចចូលទៅក្នុងទីផ្សារផ្សេងទៀត ក្រៅពី សហរដ្ឋអាមេរិក។ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងថា ប្រទេសឥណ្ឌូនេស៊ី នឹងកាត់បន្ថយពន្ធនាំចូលលើដែកថែប ផលិតផលរុករករ៉ែ និងឧបករណ៍សុខភាពពី សហរដ្ឋអាមេរិក មកត្រឹម ០ ទៅ ៥% ថយពីអត្រាពី ៥ ទៅ ១០%។

 


គួរជម្រាបថា ឥណ្ឌូនេស៊ីសម្រេចបានអតិរេកពាណិជ្ជកម្មចំនួនជិត ១៧ពាន់លានដុល្លារ កាលពីឆ្នាំមុន ជាមួយសហរដ្ឋអាមេរិក ដែលជាគោលដៅនាំចេញធំបំផុតទី ៣ របស់ខ្លួន ក្នុងនោះការនាំចេញសំខាន់របស់ឥណ្ឌូណេស៊ីទៅអាមេរិក រួមមាន គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងសម្លៀកបំពាក់ និងស្បែកជើង៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025