ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥

Tom Cruise ត្រៀមនាំ “Mission: Impossible” វគ្គថ្មីទៅបញ្ចាំងដំបូងនៅមហោស្រពកាន

០៩ មេសា ២០២៥ | កម្សាន្ដ

 

តារាសម្ដែងអាមេរិក Tom Cruise នឹងត្រលប់ទៅបង្ហាញខ្លួនលើកម្រាលព្រំក្រហមរបស់មហោស្រពភាពយន្តទីក្រុងកាន នៃប្រទេសបារាំង ក្នុងខែឧសភា ដើម្បីសម្ពោធនិងផ្សព្វផ្សាយភាពយន្តថ្មីរបស់ខ្លួនគឺរឿង "Mission: Impossible - The Final Reckoning Part Two"។
 

 

តារាសម្ដែងអាមេរិក Tom Cruise នឹងត្រលប់ទៅបង្ហាញខ្លួនលើកម្រាលព្រំក្រហមរបស់មហោស្រពភាពយន្តទីក្រុងកាន នៃប្រទេសបារាំង ក្នុងខែឧសភា ដើម្បីសម្ពោធនិងផ្សព្វផ្សាយភាពយន្តថ្មីរបស់ខ្លួនគឺរឿង "Mission: Impossible - The Final Reckoning Part Two"។

 


ផ្អែកតាមការផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី៨ ខែមេសា វគ្គទី៨ ពី franchise ភាពយន្តអ្នកបើកយន្តហោះចម្បាំងដ៏ល្បីល្បាញ "Mission: Impossible” នឹងត្រូវបញ្ចាំងនៅមហោស្រពទីក្រុងកាននៅថ្ងៃទី ១៤ ខែឧសភា ដោយមិនចូលរួមប្រកួតប្រជែងពានរង្វាន់ណាមួយនោះទេក្នុងកម្មវិធី។

 


កន្លងមក តារាសម្ដែង Tom Cruise ធ្លាប់បានបង្ហាញខ្លួនពីរដងរួចមកហើយក្នុងមហោស្រពភាពយន្តទីក្រុងកាន ដោយលើកដំបូងគឺដើម្បីផ្សព្វផ្សាយរឿង "Far and Away" របស់ផលិតករ Ron Howard ក្នុងឆ្នាំ ១៩៩២ ហើយពីរទសវត្សរ៍ក្រោយមកគឺក្នុងឆ្នាំ ២០២២ លោកក៏បានចូលរួមម្ដងទៀតដើម្បផ្សព្វផ្សាយភាពយន្ត "Top Gun: Maverick"។

 


ភាពយន្ត " Mission: Impossible វគ្គ The Final Reckoning" នឹងចេញបញ្ចាំងទូទាំងពិភពលោកចាប់ពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥។គួររំឭកថា ភាពយន្ត “Mission: Impossible” បានចាប់ផ្ដើមចេញវគ្គដំបូងតាំងពីឆ្នាំ១៩៩៦ និងអាចរកចំណូលសម្រាប់វគ្គកន្លងៗមកបានសរុបជាង ៤ ពាន់លានដុល្លារនៅទូទាំងពិភពលោក ហើយជារឿយៗត្រូវបានគេលើកឡើងថាជាស៊េរីខ្សែភាពយន្ត Action ដ៏ល្អបំផុតមួយក្នុងប្រវត្តិសាស្ត្រ។

 

 

ក្នុងនោះ ភាពយន្តទីប្រាំមួយមានចំណងជើងថា Fallout ដែលចេញកាលពីឆ្នាំ ២០១៨ គឺជាវគ្គដែលអាចរកចំណូលបានខ្ពស់ជាងគេ ពោលគឺរហូតដល់ ៧៩១ លានដុល្លារ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025