ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ស៊ុំ សុម៉ាលី កំពុងរីករាយជាមួយនិងជីវិតជាស្រីមេម៉ាយវ័យក្មេងក្រោយពីលែងលះស្វាមីជាផ្លូវការ ដោយនាងបានតុបតែងខ្លួននិងស្លៀកពាក់យ៉ាងសិចស៊ីមិនធ្លាប់មានពីមុនមក ។
តារាសម្តែងកូនមួយអ្នកនាង ស៊ុំ សុម៉ាលី កំពុងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងក្រោយពីបានចូលខ្លួនធ្វើជាគណកម្មការក្នុងកម្មវិធី Miss Grand Cambodia 2020 ដោយនាងបានតុបតែងខ្លួននឹងស្លៀកពាក់យ៉ាងសិចស៊ីគួរឱ្យទាក់ទាញ អ្វីដែលពិសេសនោះនាងបានរំលេចជាមួយសិល្បៈសាក់នៅលើដើមទ្រូងទ្រលុកទ្រលន់យ៉ាងទាក់ទាញបំផុត ។
ថ្វីត្បិតតែមានឈ្មោះជាស្រីមេម៉ាយកូនមួយទាំងវ័យក្មេង តែ ស៊ុំ សុម៉ាលី មិនបានបណ្តោយខ្លួនឱ្យធ្លាក់ទៅក្នុងសមុទ្រជ្រៅដូចកាលពីមុននោះទេ ផ្ទុយទៅវិញនាងបានតុបតែងខ្លួននិងស្លៀកពាក់យ៉ាងសិចស៊ី ដោយមិនខ្វល់ពីអ្វីទាំងអស់ ។
ក្នុងឈុតសម្លៀកបំពាក់រ៉ូបពណ៌ខ្មៅ វាលចំហដើមទ្រូងធ្វើឱ្យសម្រស់ ស៊ុំ សុម៉ាលី កាន់តែលេចធ្លោឡើង សូម្បីតែអ្នកនៅជុំវិញខ្លួននាងក៏លាន់មាត់សរសើរនាងមិនដាច់ពីមាត់ ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺ ស៊ុំ សុម៉ាលី បានរត់ទៅសាក់រូបនៅលើដើមទ្រូង ធ្វើឱ្យនាងកាន់តែសិចស៊ីឡើងថែមមួយកម្រិតទៀត ។ ជួបជាមួយ ស៊ុំ សុម៉ាលី កាលពីពេលថ្មីៗនេះនាងបានប្រាប់ថា ពេលនេះនាងទទួលបានការងារថ្មីៗជាបន្តបន្ទាប់ក្នុងសិល្បៈដូច្នេះគ្មានពេលវេលាណាគិតពីរឿងខូចចិត្តទៀតទេ នាងត្រូវស្វែងរកអ្វីថ្មី និងរឿងល្អដាក់ខ្លួនទើបជីវិតមានន័យ ជាក់ស្តែងមូលហេតុដែលនាងបានទៅ សាក់ លើដើមទ្រូង និងខ្នង គឺដើម្បីបំបាត់ការឈឺចាប់ ។
ស្របពេលដែលតារាសម្តែង ស៊ុំ សុម៉ាលី បង្ហាញស្នាមសាក់នៅលើដើមទ្រូងដ៏គួរឱ្យទាក់ទាញនេះ បានធ្វើឱ្យមានការរិះគន់ជាច្រើនពីសំណាក់មហាជន ទោះជាយ៉ាងនេះក្តី ស៊ុំ សុម៉ាលី បានឱ្យដឹងថា ទោះបីជាមានអ្នកខ្លះមើលមកថា នារីដែលចូលចិ្តសាក់ ជាមនុស្សមិនល្អ តែការសាក់ គ្រាន់តែជាសិល្បៈមួយប៉ុណ្ណោះ ។
ពេលនេះ ស៊ុំ សុម៉ាលី លែងខ្វល់ពីរឿងខូចចិត្តទៀតហើយ ដោយនាងបានធ្វើខ្លួនឱ្យរវល់ជាមួយការងារ និងកូនស្រីជាទីស្រឡាញ់ ក្រៅពីនេះកំពុងថតរឿងថ្មីជាបន្តបន្ទាប់ ។ លើសពីនេះទៅទៀត ស៊ុំ សុម៉ាលី កំពុងធ្វើជាគណកម្មការផ្តល់ពិន្ទុដល់បេក្ខនារីប្រកួត កម្មវិធី Miss Grand Cambodia 2020 ផងដែរ នាងសង្ឃឹមថាជីវិតនាងនឹងល្អប្រសើរឡើងក្រោយពីជួបព្យុះភ្លៀងនាពេលកន្លងមក ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា