ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
សហព័ន្ធឧស្សាហកម្មថៃ បញ្ជាក់ថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញ សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ផងដែរ។
អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ សហព័ន្ធឧស្សាហកម្មថៃ បានថ្លែងថា តួលេខអវិជ្ជមាន នៅក្នុងខែកុម្ភៈ មិនទាន់អាចបង្ហាញ សញ្ញានៃការងើបឡើងវិញនៅឡើយទេ ដោយសារតែចំនួននេះគឺអវិជ្ជមានខ្លាំង ហើយអត្រានៃការបដិសេធនៃប្រាក់កម្ចីរថយន្ត នៅតែមានកម្រិតខ្ពស់។
សហព័ន្ធ បានបង្ហាញថា ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ ៦% ក្នុងខែកុម្ភៈ មកត្រឹមប្រមាណ ៥ម៉ឺនគ្រឿង បន្ទាប់ពីការធ្លាក់ចុះ ១២% កាលពីខែមុន។បំណុលគ្រួសាររបស់ប្រទេសថៃមានចំនួន ៤៨១ពាន់លានដុល្លារ គិតត្រឹមចុងខែកញ្ញា ឆ្នាំ ២០២៤ ឬស្មើនឹង ៨៩% នៃផលិតផលក្នុងស្រុកសរុប ក្នុងចំណោមសមាមាត្រខ្ពស់បំផុតនៅអាស៊ី។
ដោយឡែក ការនាំចេញរថយន្ត បានធ្លាក់ចុះ ៨% នៅក្នុងខែកុម្ភៈធៀបនឹងឆ្នាំមុន មកត្រឹម ៨ម៉ឺនគ្រឿង ដោយសារតែ ការកើនឡើងនៃការប្រកួតប្រជែងពីម៉ាករថយន្តរបស់ចិន និងការគ្រប់គ្រងការបំភាយឧស្ម័ននៅក្នុងប្រទេសមួយចំនួន។ជាចុងក្រោយ សហព័ន្ធ បានព្យាករណ៍ថា ផលិតកម្មរថយន្តនឹងកើនឡើង ២% នៅឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះ ២០% ក្នុងឆ្នាំ ២០២៤៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ