ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
កុំព្យូទ័រឈ្មោះស៊ីអឹលវាន់ (CL1) ដែលផលិតដោយក្រុមហ៊ុនអូស្ត្រាលីនោះប្រើប្រាស់ផ្សំបញ្ចូលគ្នានូវកោសិកាប្រព័ន្ធប្រសាទរបស់មនុស្ស និងសារធាតុស៊ីលីខន់ (silicon) ដើម្បីបង្កើតអេអាយថ្មីដែលមានឈ្មោះថាបញ្ញាសំយោគជីវសាស្ត្រ។
មានន័យថាវានៅតែជាបញ្ញាសិប្បនិម្មិតដដែលទេ។ គ្រាន់តែថាវាទំនើបជាងអេអាយទូទៅ។ បច្ចេកវិទ្យានេះបង្ហាត់ឆាប់ចេះ និងអាចបត់បែនឆាប់រហ័សទៅតាមអេអាយដែលប្រើស៊ីលីខន់ស្តង់ដារ។ ក្រុមហ៊ុនថ្លែងថាអេអាយប្រភេទនេះស៊ីភ្លើងតិច។
មិនដូចការប្រើប្រព័ន្ធប្រសាទសិប្បនិម្មិតនោះទេ យើងបណ្ដុះប្រព័ន្ធប្រសាទរបស់មនុស្សពិតៗដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធណិតវើក និងបន្ទះឈីបរបស់ម៉ាស៊ីនកុំព្យូទ័រ។
ខាងលើនេះជាប្រសាសន៍របស់វេជ្ជបណ្ឌិតហុនវេងឆុង (Hon Weng Chong)។ លោកប្រាប់ថាយើងប្រើឈាម ឬស្បែកដើម្បីបម្លែងទៅជាកោសិកាផ្សាំ និងប្រើប្រាស់កោសិកានេះបម្លែងទៅជាកោសិកាខួរក្បាល ឬប្រព័ន្ធប្រសាទដែលអាចប្រើប្រាស់សម្រាប់គណនា និងវិភាគ។
ប្រព័ន្ធប្រសាទរីកដុះដាលនៅលើបន្ទះឈីបស៊ីលីខន់ និងមានឧបករណ៍ទំនាក់ទំនងតូច១តភ្ជាប់ទៅហាតវែឌីជីថល។ក្រុមហ៊ុនប្រាប់ថាម៉ាស៊ីនកុំព្យូទ័រឈ្មោះស៊ីអឹលវាន់អាចនាំមកនូវការផ្លាស់ប្ដូរនៅក្នុងវិស័យស្រាវជ្រាវជីវសាស្ត្រ, ឱសថសាស្ត្រ និងវិភាគជំងឺនៅដំណាក់កាលដំបូង និងពន្លឿនការអភិវឌ្ឍវិស័យឱសថសាស្ត្រស្របទៅតាមបុគ្គលម្នាក់ៗ។
តាមរយៈបច្ចេកវិទ្យានេះ យើងអាចនឹងបណ្ដុះកោសិកាប្រសាទដែលយកចេញពីអ្នកជំងឺដូចជាអ្នកជំងឺវង្វេងវង្វាន់ ឬឆ្កួតជ្រូកជាដើម។ បន្ទាប់មក យើងពិសោធឱសថទៅតាមអ្នកជំងឺម្នាក់ៗ៕
ប្រែសម្រួល៖ អន សំអាង