ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

កុមារជនជាតិអង់គ្លេសម្នាក់ក្លាយជាជ័យលាភីវ័យក្មេងបំផុតខាងប្រកួតសម្រស់សត្វសុនខរបស់ខ្លួន

២៤ មីនា ២០២៥ | កម្សាន្ដ

កុមារជនជាតិអង់គ្លេសឈ្មោះហ្វេតឌី.អូសស្បន (Freddie Osborne) ដែលមានអាយុ៦ឆ្នាំក្លាយជាបេក្ខជនវ័យក្មេងបំផុតដែលទទួលជ័យជម្នះនៅក្នុងការប្រកួតប្រចាំឆ្នាំកាលពីថ្ងៃទី៦ ខែមីនានៅពេលសត្វសុនខរបស់គាត់ឈ្មោះផឹននី (Penny) ឈ្នះការប្រកួត។

 


កុមារឈ្មោះហ្វ្រេតឌីមកពីតំបន់បប់ប៊ីងតុន (Bobbington) ប្រទេសអង់គ្លេស បាននាំមិត្តសម្លាញ់របស់គាត់គឺសុនខឈ្មោះផឹននី (Penny) ទៅចូលរួមប្រកួតកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេទទួលបានចំណាត់ថ្នាក់លេខ១នៅក្នុងការចិញ្ចឹមបីបាច់សត្វនៅថ្ងៃប្រកួតដំបូងនៃពិធីតាំងពិព័រណ៍សត្វសុនខនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិបឺមីងហេម (Birmingham)។

 

 

ហ្វ្រេតឌីប្រាប់ថាគាត់ពិតជាមានចិត្តសប្បាយរីករាយណាស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ហើយគាត់ក៏មានអារម្មណ៍ផ្អើលៗមិនតិចនោះទេនៅពេលឡើងទៅលើវេទិកាជាមួយផឹននីអាយុ៨ឆ្នាំ។

 

 

វាជាសត្វសុនខសម្លាញ់ចិត្តដ៏ល្អបំផុតរបស់គាត់។ អ្នកនាំពាក្យកម្មវិធីប្រឡងនេះប្រាប់ថាតាមពិតទៅ គេមិនទាន់ដឹងច្បាស់ថាតើហ្វ្រេតឌីជាជ័យលាភីវ័យក្មេងបំផុត ឬយ៉ាងណាទេ។

 

 

ប៉ុន្តែច្បាស់ណាស់ថាគាត់ក៏ស្ថិតនៅក្នុងចំណោមអ្នកវ័យក្មេងបំផុតផងដែរ។ ប៉ាម៉ាក់របស់ហ្វ្រេតឌីក៏មានវត្តមាននៅក្នុងកម្មវិធីនោះដែរ។ ជារៀងរាល់ឆ្នាំ គេបាននាំយកសត្វសុនខមកទីនេះរហូតដល់រាប់ពាន់ក្បាលឯណោះ។ កម្មវិធីនេះរៀបចំដំបូងកាលពីឆ្នាំ១៩៩១ និងមានរយៈពេលបួនថ្ងៃនៅក្នុងមួយឆ្នាំៗ។

 

 

កុមារឈ្មោះហ្វ្រេតឌីចូលរួមកម្មវិធីនេះដំបូងតាំងពីគាត់មានអាយុ២អាទិត្យ។ លោកជេមដែលជាប៉ារបស់គាត់ប្រាប់ថាហ្វ្រេតឌី និងផឹននីពិតជាមានមោទនភាពណាស់ចំពោះខ្លួនឯង៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025