ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥

ការបង្ហាញពន្លឺយន្តហោះដ្រូននៅទីក្រុងចុងកឹងបានបំបែកកំណត់ត្រាពិភពលោកហ្គីនណេស

០៧ កក្កដា ២០២៥ | កម្សាន្ដ

ទីក្រុងចុងកឹងប្រទេសចិនបានបំបែកកំណត់ត្រាពិភពលោកហ្គីនណេសជាមួយនឹងការបង្ហាញពន្លឺចេញជារូបភាពដ៏អស្ចារ្យនៅក្នុងលំហដោយសារហោះផ្គុំគ្នានៃយន្តហោះដ្រូនរាប់រយគ្រឿង។

 

 


ការបង្ហាញពន្លឺយន្តហោះគ្មានមនុស្សបើកដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅទីក្រុងចុងកឹងភាគនិរតីនៃប្រទេសចិនកាលពីប៉ុន្មានសប្ដាហ៍មុននោះបានជាប់កំណត់ត្រាពិភពលោកហ្គីនណេស (Guinness) ដោយជោគជ័យសម្រាប់រូបភាពដ៏មហស្ចារ្យដោះត្រដែតក្នុងលំហអាកាសដែលបង្កើតឡើងដោយការហោះផ្គុំគ្នានៃយន្តហោះគ្មានមនុស្សបើកភាគច្រើនគ្រឿង។

 

 


ការបង្ហាញបច្ចេកវិទ្យាដ៏ទំនើបគួបផ្សំនឹងសិល្បៈដ៏អស្ចារ្យដែលបានបំបែកឯតទគ្គកម្មពិភពលោកនេះត្រូវបានដាក់ចំណងជើងថា«ព្រឹត្តិការណ៍ទីក្រុងចុងកឹងដ៏មានមន្តស្នេហ៍» (Charming Chongqing)។ ព្រឹត្តិការណ៍នេះបានបង្ហាញទេសភាពធម្មជាតិដ៏អស្ចារ្យ បេតិកភណ្ឌវប្បធម៌ដ៏ជ្រាលជ្រៅ និងទេសភាពទីក្រុងចុងកឹងដ៏រស់រវើកជាមួយនឹងពន្លឺចេញពីការបង្ហោះយន្តហោះគ្មានមនុស្សបើកដ៏ច្រើន។

 

 


អាជ្ញាធរផ្នែកចេញវិញ្ញាបនបត្រកំណត់ត្រាពិភពលោកហ្គីនណេសបានបញ្ជាក់ថា ទំហំនៃការបង្ហោះយន្តហោះដ្រូននេះមានចំនួនច្រើនដ៏លើសលប់ជាងការសម្តែងដោយយន្តហោះដ្រូនធម្មតាក្នុងប្រទេសចិន និងការបង្ហាញពន្លឺចេញពីការបង្ហោះដ្រូនក៏កម្របំផុតនៅទូទាំងពិភពលោក។

 

 


លោក ហ៊ូ យីង (Hou Ying) មន្ត្រីទទួលវិញ្ញាបនប័ត្រកំណត់ត្រាហ្គីនណេសបាននិយាយថា គោលដៅដើម្បីទទួលបានកំណត់ត្រានេះគឺត្រូវបង្ហោះយន្តហោះដ្រូនឱ្យបាន១០១៩៧គ្រឿង ហើយនៅទីបំផុតពួកគេបានបង្ហោះយន្តហោះដ្រូនចំនួន១១៧៨៧គ្រឿងដែលធ្វើឱ្យទីក្រុងនេះទទួលបានកំណត់ត្រាឈ្នះកំណត់ត្រាលើកមុនដោយជោគជ័យជាទីបំផុត៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025