ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥
តារាកំប្លែង ស្រីពីន ដែលគ្រប់គ្នាតែងឃើញវត្តមានក្នុងកម្មវិធី"អ្នកជិតខាង" របស់ PNN បង្ហាញការសោកស្ដាយជាខ្លាំងក្រោយជ្រើសរើសសេវាកម្ម សម្រស់ខុសបច្ចេកទេសមួយធ្វើឱ្យនាងស្ទើរបាត់បង់ទីផ្សារសិល្បៈទាំងស្រុង។
ជារឿងដ៏គួរភ្ញាក់ផ្អើលចំពោះការបង្ហាញខ្លួនជាថ្មីរបស់តារាកំប្លែងស្ងួត ស្រីពីន បុគ្គលដ៏សំខាន់ម្នាក់ក្នុងការដំណើរការកម្មវិធី «អ្នកជិតខាង» របស់ភីអិនអិន ក្នុងរូបរាងធាត់ជាងមុនបន្តិចខុសពីរូបរាងដែលគ្រប់គ្នាធ្លាប់ឃើញនាងកន្លងមក។
ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ជីវិតកម្សាន្ត របស់ PNN កាលពីពេលថ្មីៗ តារាកំប្លែង ដែលមានឈ្មោះពិតថា កញ្ញា កែវ ពេជ្រពិសី ថា ការដែលនាងឡើងគីឡូខ្លាំងបែបនេះ ដោយសារតែនាងសម្រេចចិត្តប្រើប្រាស់សេវាកម្មព្យួរសារ៉ូមសម្រកទម្ងន់ខុសបច្ចេកទេស ធ្វើឱ្យគីឡូឡើងខ្លាំងស្រឺតៗទប់់លែងជាប់តែម្តង។
ជាមួយអារម្មណ៍ខកចិត្តដែលជ្រើសរើសសេវាកម្មខុស ស្រីពីន ថា នាងខកចិត្តជាខ្លាំង និងមិនសប្បាយចិត្តចំពោះរូបរាងខ្លួនឯងនាពេលនេះឡើយ។ អ្វីដែលសំខាន់ការឡើងគីឡូខ្លាំងធ្វើឱ្យប៉ះពាល់ទីផ្សារការងារសិល្បៈរបស់នាងជាខ្លាំង ពោរគឺបាត់បង់ទាំងការងារ ថែមទាំងបាក់ទឹកចិត្តទៀត។
ឆ្លៀតឱកាសនេះ តារាកំប្លែងស្រីសម្តីចាក់ទឹកមិនលេចក្នុង កម្មវិធី «អ្នកជិតខាង» ផ្តាំឱ្យសុភាពនារីប្រយ័ត្នប្រយែងចំពោះការជ្រើសរើសប្រើប្រាស់សេវាកម្មថែរក្សាសម្រស់ណាមួយ ត្រូវតែស្រាវជ្រាវប្រភពឱ្យបានច្បាស់លាស់មុនសម្រេចចិត្ត កុំឱ្យមានវិបត្តិសារីចំពោះខ្លួនឯងដូចរូបនាងពេលនេះ.សូមបញ្ជាក់ថាកម្មវិធី "អ្នកជិតខាង" ដែលតារាកំប្លែង ស្រីពីន ជាចំណែកក្នុងកម្មវិធីនេះមានចាក់ផ្សាយរៀងរាល់ថ្ងៃ សុក្រ វេលាម៉ោង ៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ PNN ឬ ទស្សនាគ្រប់ពេលលើ App PNN Plus ! ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងភីអិនអិន