ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

ស្រីអ៊ីត និងកូនស្រី ណាន ណាន បញ្ចេញស្នាដៃធំរួមគ្នាលើកដំបូងក្នុងថ្ងៃ ១៤ កុម្ភៈ

១៣ កុម្ភៈ ២០២៥ | កម្សាន្ដ

 

តារាកំប្លែងល្បីឈ្មោះ ស្រីអុីត និងកូនស្រី ណាន ណាន បានបញ្ចេញស្នាដៃធំរួមគ្នាលើកសំបូងចំថ្ងៃទិវានៃក្ដីស្រលាញ់ ធ្វើឱ្យអ្នកគាំទ្រ និងមហាជនចាប់អារម្មណ៍ជាខ្លាំង។

 

 

អ្នកនាង ស្រីអុីត គេស្គាល់ថាជាតារាកំប្លែងល្បីឈ្មោះបានបញ្ចេញស្នាដៃភាពយន្តខ្នាតធំលើកដំបូងជាមួយកូនស្រីដ៏ស្រស់ស្អាតរបស់ខ្លួន ណាន ណាន មានចំណងជើងថា”១៤កុម្ភៈ” ដែលចំនឹងទិវានៃក្ដីស្រលាញ់តែម្ដង។ម្ដាយ និងកូនទាំងពីរបានបង្ហាញពីភាពរីករាយជាខ្លាំងក្រោយពីស្នាដៃរួមគ្នាបានសម្ពោធចាក់បញ្ចាំងជាផ្លូវការ។

 

 

រឿង « ១៤ កុម្ភះ » គឺជាស្នាដៃថ្មីមួយទៀតរបស់ផលិតកម្ម LD Picute ដែលបានផលិតឡើងយ៉ាងសម្រិតសម្រាំង  និងប្រជុំទៅដោយតារាសម្តែងវ័យក្មេងជាច្រើនរូប ។ រឿងនេះចាប់ផ្តើមចាក់បញ្ចាំងចាប់ពីថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ២០២៥ នេះតទៅនៅគ្រប់រោងភាពយន្ត ដើម្បីអបអរក្នុងថ្ងៃនៃក្តីស្រឡាញ់ ។  តួអង្គសំខាន់ៗនៅក្នុងរឿង « ១៤ កុម្ភះ » រួមមាន លោក ចាដេត , ឡូរ៉េន អ្នកនាង អ៊ីត , កញ្ញា ណានណាន , ជី ស៊័ង  ជាដើម ..។

 

 

ស្រី អ៊ីត និង ណាន ណាន ដែលជាតួអង្គសំខាន់នៅក្នុងរឿង « ១៤ កុម្ភះ » វិញ ថ្វីដ្បិតតែអ្នកទាំងពីរទើបមានឱកាសបានចូលរួមសម្តែងនៅក្នុងភាពយន្តខ្នាតធំលើកដំបូង ប៉ុន្តែអ្នកទាំងពីរពិតជាសម្តែងបានល្អមិនចាញ់តារាអាជីពឡើយ ។ 

 

 

ផលិតកម្ម LD ហាក់មានការជឿជាក់ខ្លាំងទៅលើសមត្ថភាពតួអង្គសម្តែងរបស់ ស្រីអ៊ីត និង ណានណាន នៅក្នុងរឿង « ១៤កុម្ភះ » ដែលប្រជុំទៅដោយសិល្បករវ័យក្មេងនិងសាច់រឿងបង្កប់ដោយសារអប់រំជាច្រើន ។ 

 

 

 លោក លៀក លីណា អ្នកគ្រប់គ្រងទូទៅផលិតកម្ម LD Picture បានបញ្ជាក់ថា LD តែងតែមានរឿងថ្មីប្លែកបង្ហាញទស្សនិកជនក្នុងមួយខែយើងចាក់បញ្ចាំងចំនួន២រឿង ចំពោះរឿង « ១៤កុម្ភះ » នេះលោកមានការជឿជាក់ខ្លាំងលើផលិតករ និងតារាសម្តែងទាំងអស់ថាអាចនឹងទាញប្រជាប្រិយភាពបានច្រើនពីមហាជន ដោយសាររឿងនេះមានបង្កប់ទៅដោយអាថ៌កំបាំងនិងសារអប់រំជាច្រើន ។

 


បន្ទាប់ពីបានទស្សនារឿង «១៤កុម្ភះ » កាលពីថ្ងៃសម្ពោធបញ្ចាំងដំបូងកាលពីថ្ងៃទី១២ កុម្ហះ កន្លងមកនេះ អ្នកចូលរួមទស្សនាម្នាក់ៗបានលាន់មាត់សរសើរពីសមត្ថភាពសម្តែងនៃតួអង្គនិមួយៗ ជាពិសេសគឺខ្លឹមសារនៅក្នុងរឿងនេះបានបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅអំពីទឹកចិត្តអ្នកមានគុណ ។

 

 

ផលិតកម្ម LD នៅតែប្តេជ្ញាចិត្តបន្តផលិតភាពយន្តដែលមានគុណភាព និងផ្តល់ឱកាសជាច្រើនសម្រាប់តារាសម្តែងវ័យក្មេងជំនាន់ក្រោយ ។ កុំភ្លេចចូលរួមទស្សនារឿង «១៤ កុម្ភះ » ទាំងអស់គ្នា ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ អ៊ិន អាត   

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025