ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
កាលពីថ្ងៃពុធ ទី២២ ខែមករា ហ្គីតាសំណព្វចិត្តរបស់តន្ត្រីការដ៏ល្បីនៅបស្ចិមប្រទេស លោកចែហ្វបិក (Jeff Beck) ត្រូវគេដាក់លក់ដេញថ្លៃបានជាង១,៣លានដុល្លារ។ មានន័យថាតម្លៃនេះខ្ពស់ជាងអ្វីដែលគេបានប៉ាន់ស្មានកាលពីមុនរហូតដល់ទៅ២ដង។
នេះជាប្រភេទហ្គីតាអេឡិចទ្រិចដែលលោកចែហ្វបិកបានទិញកាលពីឆ្នាំ១៩៧២។ ក្រោយមក គេបានដាក់រូបហ្គីតានេះនៅលើគម្របអាល់ប៊ុមរបស់គាត់ដែលចេញលក់កាលពីឆ្នាំ១៩៧៥។
នៅក្នុងចំណោមហ្គីតាដែលក្រុមហ៊ុនគ្រីសស្ទីបានដាក់លក់ដេញថ្លៃនោះមានច្រើនប្រភេទជាកម្រងវត្ថុអនុស្សាវរីយ៍របស់លោកចែហ្វបិកដែលបានចែកឋានទៅកាលពីឆ្នាំ២០២៣។ នៅក្នុងចំណោមនោះ ហ្គីតាខ្លះលក់បានចន្លោះពីជាង៤សែនដុល្លារទៅជាង៦សែនដុល្លារ។
នៅក្នុងពិធីដាក់លក់ដេញថ្លៃនោះគេឃើញឧបករណ៍ភ្លេងរបស់លោកចែហ្វបិកសរុប១៣០គ្រឿងដែលគាត់បានប្រើប្រាស់នៅក្នុងអាជីពរបស់គាត់រយៈពេល៦០ឆ្នាំ។ គាត់ធ្លាប់ចូលរួមនៅក្នុងក្រុមតន្ត្រីករយ៉ាតបឺត (Yardbirds) កាលពីឆ្នាំ១៩៦៥រហូតដល់ពេលដែលគាត់ធ្វើដំណើរទៅប្រគំជាលើកចុងក្រោយកាលពីឆ្នាំ២០២២។
ហ្គីតាដែលដែលលក់បានថ្លៃជាងគេរបស់លោកចែហ្វបិករហូតដល់ជាងមួយលានដុល្លារនោះឈ្មោះអក់ប្លាត់ (Oxblood)។ ចំពោះឧបករណ៍ភ្លេងដទៃទៀតរបស់លោកចែហ្វបិកដែលលក់បានថ្លៃដែរនោះមានដូចជាហ្គីតាឈ្មោះតេឡេហ្គីប (Tele-Gib) ដែលលក់បានជាង៨៥ម៉ឺនដុល្លារ។ ចំណែកហ្គីតាអេឡិចទ្រិចពណ៌សឈ្មោះអានូសស្កា (Anoushka) លក់បាន១,២លានដុល្លារ។ ហ្គីតារបស់លោកទាំងអស់អាចលក់បានជិត១១លានដុល្លារ៕
ប្រែសម្រួល៖ អន សំអាង