ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
នៅក្នុងដំណើរការឆ្ពោះទៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនកាលពីចុងខែមករាដែលទើបកន្លងទៅថ្មីៗនេះ ក្រុងហុងកុងបានរៀបចំព្រឹត្តិការណ៍ InnerGlow 2025 ជាមួយនឹងការចាក់បញ្ចាំងរូបភាព 3D ទៅលើអគារ ថៃគួន និងអគារក្បែរៗនោះមួយចំនួនទៀតដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំចិន។
ម្ចាស់អគារថៃគួនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនអេឡិចត្រូនិក The Electric Canvas របស់ប្រទេសអូស្ត្រាលីដើម្បីបង្កើតកម្មវិធីថ្មីមួយគឺព្រឹត្តិការណ៍អ៊ីននឺគ្លូឆ្នាំ២០២៥ (InnerGlow 2025) នៅក្នុងទីក្រុងហុងកុងដើម្បីអបអរថ្ងៃចូលឆ្នាំចិន។
ព្រឹត្តិការណ៍ InnerGlow នេះនឹងចាក់បញ្ចាំងរូបភាព3Dនៅលើផ្នែកខាងមុខនៃអគារថៃគួន និងអគារក្បែរនោះមួយចំនួនទៀតរំលេចដោយរូបភាពផ្សេងៗដូចជារូបគំនូរជីវចល ដើមឈើ អក្សរចិន និងរូបភាពផ្សេងៗទៀតដែលរចនាឡើងក្រោមកិច្ចសហការជាមួយនឹងវិចិត្រករក្រុងហុងកុង ហើយព្រឹត្តិការណ៍នេះនឹងតាំងបង្ហាញចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈដែលជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់។
សូមរំលឹកថា អគារថៃគួនគឺអតីតស្ថានីយប៉ូលិសកណ្ដាលនៅក្នុងទីក្រុងហុងកុង ហើយបានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងកម្សាន្តដ៏ល្បីល្បាញមួយនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ល្បីល្បាញលើពិភពលោកមួយនេះ។
គួររំលឹកដែរថា ព្រឹត្តិការណ៍ InnerGlow នេះបានចាប់កំណើតឡើងនៅឆ្នាំ២០២២ដើម្បីចាក់បញ្ចាំងរូបភាព3Dប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗនៅក្នុងទីក្រុងហុងកុងដោយបានប្រែក្លាយផ្នែកខាងមុខអគារថៃគួនទៅជារូបភាពជីវចល និងពន្លឺពណ៌ផ្សេងៗដ៏គួរឱ្យចាប់អារម្មណ៍៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន