ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

សហរដ្ឋអាមេរិកបញ្ឈប់ការផ្អាកការបរិច្ចាគអាហារសម្រាប់អង្គការស្បៀងអាហារពិភពលោកWFP

១១ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

 

សហរដ្ឋអាមេរិក បានបញ្ឈប់ការផ្អាក ទៅលើការបរិច្ចាគស្បៀងអាហារ ។យោងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ(WFP)។ 

 

ការប្រកាស បានបញ្ចប់ទៅការផ្អាក ដែលអង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP) បានព្រមាននៅថ្ងៃច័ន្ទថា​ ស្បៀងអាហារ ៥០០,០០០តោន នៅសមុទ្រ នោះត្រូវដឹកជញ្ជូនឬយ៉ាងណា  ស្ថិតក្នុងភាពមិនប្រាកដប្រជា។
 

«យើងអាចបញ្ជាក់បានថា ការផ្អាកថ្មីៗ ដែលនាំការកង្វល់ទៅលើជំនួយស្បៀងអាហារចំពោះការទិញរបស់WFPពីកសិករអាមេរិកនោះ ត្រូវបានលុបចោលហើយ»។ យោងការប្រកាសរបស់អង្គការWFPនៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញXនៅថ្ងៃអាទិត្យ។

 

ទីភ្នាក់ងារដដែលបន្តថា «ការលុបចោលនេះ នឹងអនុញាតិ ឱ្យមានការចាប់ផ្តើមទិញស្បៀងអាហារសារជាថ្មីឡើងវិញ​ឬការដឹកជញ្ជូនឡើងវិញក្រោមកិច្ចព្រមព្រៀងរបស់អង្គការUSAID»។ 
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025