ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

Ariana និង Selena ត្រូវបានផ្ដល់កិត្តិយសនៅមហោស្រពភាពយន្ត Santa Barbara

១១ កុម្ភៈ ២០២៥ | កម្សាន្ដ

តារាចម្រៀង Ariana Grande និង Selena Gomez ស្ថិតក្នុងចំណោមតារាភាពយន្តថ្មីៗដែលត្រូវបានផ្ដល់កិត្តិយសនៅមហោស្រពភាពយន្តទីក្រុង Santa Barbara។ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ Santa Barbara ប្រចាំឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៩ ខែកុម្ភៈ នៅទីក្រុង Santa Barbara រដ្ឋ California ដើម្បីផ្តល់កិត្តិយសដល់សិល្បករចំណូលថ្មីក្នុងរដូវកាលពានរង្វាន់ហូលីវូដ។

 

 


ពានរង្វាន់កិត្តិយសឆ្នាំនេះត្រូវបានផ្ដល់ឱ្យតារាសម្ដែងដូចជា Kieran Culkin ពីភាពយន្ត "A Real Pain", Harris Dickinson ពីភាពយន្ត "Babygirl", Karla Sofia និង Selena Gomez ពីភាពយន្ត "Emilia Perez", Ariana Grande ពីភាពយន្ត "Wicked", Clarence Maclin ពីភាពយន្ត "Sing Sing", Mikey Madison ពីភាពយន្ត "Anora", John Magaro ពីភាពយន្ត "September 5”, Fernanda Torres ពីភាពយន្ត "A Complete Unknown" និង Sebastian Stan ពីភាពយន្ត "The Apprentice" ។

 

 


ក្រុមអ្នកគាំទ្រជាច្រើននៅខាងក្រៅរោងមហោស្រព Arlington បានស្រែកហ៊ោកញ្ជ្រៀវឡើងនៅពេលដែល Ariana Grande បានមកដល់ក្នុងឈុតពណ៌ផ្កាឈូក។ប៉ុន្តែមិនត្រឹមតែអ្នកគាំទ្រនោះទេដែលរំភើបដែលបានជួបនាង ប៉ុន្តែតារាសម្ដែងល្បីប្រេស៊ីល Fernanda Torres ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងដែរដែលបានជួប Ariana លើកដំបូង។ត្បិតតែទទួលបានពានរង្វាន់ប៉ុន្តែតារាសម្ដែងមួយចំនួនដូចជា Kieran Culkin, Harris Dickinson និង Karla Sofia Gascon មិនបានចូលរួមពិធីជប់លៀងនេះនោះទេ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025