ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

ហុងកុងនឹងដាក់បណ្តឹងទៅអង្គការWTOជុំវិញបញ្ហាការដាក់ពន្ធពីសហរដ្ឋអាមេរិក

១១ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ទីក្រុងហុងកុង នឹងដាក់បណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក(WTO)ចំពោះការដាក់ពន្ធរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗលើទីក្រុងហិរញ្ញវត្ថុមួយនេះ។លោកEric Chan លេខាធិការទីក្រុងហុងកុងនិយាយនៅថ្ងៃអង្គារ(១១កុម្ភៈ)។ 

 

ការដាក់បណ្តឹងទៅអង្គការWTO ឃើញថាទីក្រុងហុងកុង បានលើកឡើងជាហេតុផលថា សហរដ្ឋអាមេរិក បានបដិសេធទាំងស្រុងទៅលើឋានៈរបស់ទីក្រុងហុងកុងជាទឹកដីគយដាច់ដោយឡែក។ 

 

«នេះពិតជាមិនស្របនឹងវិធានច្បាប់របស់អង្គការ WTO ទេ។។ ជា​ការ​ពិត​ណាស់, សហរដ្ឋអាមេរិក បានបដិសេធ​ទាំង​ស្រុងទៅលើទីក្រុងហុងកុង​ក្នុងនាមជា​ទឹកដី​គយ​ដាច់​ដោយ​ឡែក»។ លោកChanថ្លែងទៅកាន់អ្នកសារព័ត៌មាន។ 

 

ការលើកឡើងខាងលើរបស់លោកChan  ជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដាក់ពន្ធ១០ភាគរយលើទំនិញពីទឹកដីទីក្រុងហិរញ្ញវត្ថុតំបន់អាស៊ីមួយនេះ ខណៈលោកប្រធានាធិបតីអាមេរិកDonald Trump ដាក់ពន្ធលើទំនិញរបស់ប្រទេសចិន។ 
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025