ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

យោធាអត្តឃាតរបស់កូរ៉េខាងជើងចោទជាបញ្ហាប្រឈមថ្មីសម្រាប់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី

 

 

ក្រោយសមរភូមិនៅតំបន់ Kurskរបស់ប្រទេសរុស្ស៊ីនៅសប្តាហ៍នេះ យោធាពិសេសរបស់ប្រទេសអ៊ុយក្រែន បានស្វែងរកសាកសពយោធាកូរ៉េខាងជើងជាច្រើននាក់។

 

ក្នុងចំណោមពួកគេ យោធាអ៊ុយក្រែន បានរកឃើញយោធាកូរ៉េខាងជើងម្នាក់នៅមានជីវិតរស់នៅឡើយ។ ប៉ុន្តែនៅពេលយោធាអ៊ុយក្រែនជិតចូលទៅដល់ ឃើញថា យោធាកូរ៉េខាងជើងបានបំផ្ទុះខ្លួនឯងស្លាប់។ យោងកងកម្លាំងពិសេសរបស់ប្រទេសអ៊ុយក្រែនឱ្យដឹងនៅថ្ងៃច័ន្ទ។ 

 

នេះជាការបញ្ជាក់កាន់តែច្បាស់ទៅទៀតពី ភស្តុតាងជាច្រើននៅសមរភូមិ,របាយការណ៍ចារកម្ម និងការអះអាងរបស់យោធារត់ចោលជួរដែលថា យោធាកូរ៉េខាងជើងមួយចំនួន តាំងចិត្តប្រើវិធានការក្តៅខណៈពួកគេគាំទ្រសង្គ្រាមរយៈពេល៣ឆ្នាំរបស់ប្រទេសរុស្ស៊ីជាមួយអ៊ុយក្រែន។ 

 

«ការបំផ្ទុះសម្លាប់ខ្លួនឯង និងអត្តឃាត, ជាការពិតអំពីកូរ៉េខាងជើង»។ នេះជាការលើកឡើងរបស់លោកKimអាយុ៣២ឆ្នាំជាអតីតយោធាកូរ៉េខាងជើងដែលរត់ចូលប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០២២។ លោកសុំត្រឹមតែបញ្ជាក់ពីនាមត្រកូលដោយបារម្ភពីសុវត្ថិភាពគ្រួសារនៅប្រទេសកូរ៉េខាងជើង។ 

 

លោកKim បានលើកឡើងថា «យោធាដែលចាកចេញពីផ្ទះទៅសមរភូមិត្រូវបានលាងខួរក្បាល ហើយពួកគេពិតជាបានត្រៀមខ្លួនជាស្រេចលះបង់ខ្លួនឯងសម្រាប់លោក  Kim Jong Un (លោកនិយាយសំដៅទៅលើមេដឹកនាំកូរ៉េខាងជើង)»។


 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025