ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

ប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk Yeol ត្រូវចាប់ខ្លួននៅព្រឹកថ្ងៃពុធនេះ

អាជ្ញាធរប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធ(១៥មករា)នេះ បានចាប់ខ្លួន លោក ប្រធានាធិបតី Yoon Suk Yeol ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីបះបោរជុំវិញការប្រកាសច្បាប់អាជ្ញារសឹករបស់លោកកាលពីថ្ងៃ៣ធ្នូ។ យោងក្រុមអ្នកស៊ើបអង្កេត។

 

 

 

 

ក្បួនរថយន្តត្រូវបានមើលឃើញ បានរំកិលចាកចេញពីរបងទ្វារលំនៅដ្ឋាននៅឯជម្រាលភ្នំដែលលោកYoonបានស្នាក់នៅមកជាច្រើនសប្តាហ៍ដែលមានទាំងរបាំងបន្លាលួស និងយោធាមួយក្រុមតូចជាក្រុមសន្តិសុខផ្ទាល់ខ្លួន។ 

 

នៅមុននេះ អ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយ  និងមន្ត្រីប៉ូលីសច្រើនជាង៣០០០នាក់ បានជួបជុំគ្នានៅមុនពេលព្រះអាទិត្យរះ ប្រជ្រៀតជាមួយនិងក្រុមអ្នកគាំទ្រ  និងសមាជិកនៃគណបក្សកាន់អំណាចរបស់លោកYoon  ដើម្បីចូលទៅចាប់ខ្លួនលោកYoon។

 

មេធាវីរបស់លោក Yoon បានផ្តល់ហេតុផលទៅលើការចាប់ខ្លួនលោកYoon ថាជាទង្វើខុសច្បាប់ ហើយចាត់ទុកថា ជាការបំបាក់មុខជាសាធារណៈ។ 

 

ក្រុមអ្នកស៊ើបអង្កេតប្រទេសកូរ៉េខាងត្បូងទទួលបានដីកាចាប់ខ្លួនលោកYoon ត្រូវបានចាត់ទុកថាជាដីកាចាប់ខ្លួនដំបូងបំផុត ដែលប្រឆាំងទៅនឹងប្រធានាធិបតីក្នុងតំណែងរបស់ប្រទេសកូរ៉េខាងត្បួង។ 
 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025