ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

សវនាការលោកYoon ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវលើកពេលដោយសារលោកមិនចូលរួម

 

 

សវនាការជំនុំជំរះរឿងក្តីរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានចាប់ផ្តើមនៅថ្ងៃអង្គារ(១៤មករា) ដែលតុលាការធម្មនុញ្ញត្រូវសម្រេចថាតើលោកYoon  ត្រូវដកតំណែងប្រធានាធិបតីឬយ៉ាងណា ជុំវិញការប្រកាសច្បាប់អាជ្ញារសឹករបស់លោក។ 
 

សវនាការទី១ នៃសវនាការទាំង៥ ចាប់ផ្តើមនៅម៉ោង២រសៀល​ ប៉ុន្តែសវនការលើកទី១នេះ បញ្ចប់ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ដោយសារលោកYoon មិនបានចូលរួម។ យោងអ្នកនាំពាក្យសារព័ត៌មានតុលាការ។ 

 

សវនការបន្ទាប់នឹងធ្វើឡើងនៅថ្ងៃ១៦,២១,២៣មករា និងថ្ងៃ៤កុម្ភៈ។ 

 

ការប្រកាសច្បាប់អាជ្ញារសឹករបស់លោកYoonនៅថ្ងៃ៣ធ្នូ បានធ្វើឱ្យប្រទេសកូរ៉េខាងត្បូងធ្លាក់ទៅក្នុងវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់ប្រទេសអាស៊ីទំនើបមួយនេះ បន្ទាប់ពីលោកបានបញ្ជាឱ្យយោធាសម្រុកចូលសភា ដើម្បីរារាំងមិនឱ្យសមាជិកសភាបោះឆ្នោតរាំងខ្ទប់ការអនុវត្តន៍ច្បាប់អាជ្ញារសឹក។ 

 

លោកYoon ត្រូវសភាបោះឆ្នោតចោទប្រកាន់ភ្លាម ហើយត្រូវផ្អាកពីតំណែងប្រធានាធិបតី។ 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025