ថ្ងៃអង្គារ៍ ទី១៤ ខែមករា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៤ ខែមករា ឆ្នាំ២០២៥
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅថ្ងៃអាទិត្យ(១២មករា)ថា រដ្ឋាភិបាលទីក្រុងកៀវ បានត្រៀមរួចរាល់ជាស្រេចក្នុងការប្រគល់យោធាកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ពួកគេ លោកKim Jong Un ប្រសិនបើលោកKim អាចរៀបចំការដោះដូរយោធាកូរ៉េជាមួយយោធាអ៊ុយក្រែនដែលឃុំខ្លួននៅប្រទេសរុស្ស៊ី។
លោក Zelenskyy បាននិយាយនៅថ្ងៃសៅរ៍ថា អ៊ុយក្រែន ចាប់បានយោធាកូរ៉េខាងជើង២នាក់ នៅតំបន់Kursk ប្រទេសរុស្ស៊ី។ នេះជាលើកដំបូងដែលអ៊ុយក្រែនបានប្រកាសពីចាប់ខ្លួនយោធាកូរ៉េខាងជើង ទាំងមានជីវិត ចាប់តាំងពីយោធាកូរ៉េខាងជើងឈានចូលក្នុងសង្គ្រាមអ៊ុយក្រែនរុស្ស៊ី។
ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិច បានប៉ាន់ស្មានថា យោធាប្រហែល១១,០០០នាក់ ពីប្រទេសកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ី ត្រូវបានដាក់ពង្រាយនៅតំបន់Kursk ជួយយោធារុស្ស៊ីប្រយុទ្ធនឹងអ៊ុយក្រែន។
ប្រទេសរុស្ស៊ី មិនបានបញ្ជាក់ ក៏មិនបានបដិសេធពីវត្តមានយោធាកូរ៉េខាងជើងក្នុងសង្គ្រាមអ៊ុយក្រែននោះទេ។
ប្រែសម្រួល៖ណាវ័ន្ត