ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

ភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិកស្លាប់មនុស្សកើនឡើងដល់១១នាក់

អភិបាលរដ្ឋកាលីហ្វញ៉ា បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យទៅលើបញ្ហាកង្វះទឹក ដែលប៉ះពាល់ដល់ប្រតិបត្តិការពន្លត់ភ្លើងព្រៃនៅទីក្រុងឡូសអាន់ជឺឡេស។ យោងសារព័ត៌មានអង់គ្លេសBBC ផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះ។

 

ជាមួយគ្នាបំរាមគោចរនៅពេលយប់ នឹងចូលជាធរមានក្នុងពេលឆាប់ៗនៅក្នុងតំបន់ជាច្រើនដែលបំផ្លិចបំផ្លាញទៅដោយភ្លើងឆេះព្រៃទាំងក្នុង និងជុំវិញទីក្រុង។ 

 

 

 

 

ប៉ូលីសអាមេរិក បានព្រមានថា ជនទាំងឡាយដែលពាក់ព័ន្ធនឹងអំពើលួយអំឡុងពេលភ្លើងឆេះព្រៃនឹងត្រូវចាប់ខ្លួន។ 

 

រហូតមកដល់ពេលនេះ មនុស្សយ៉ាងតិច១១នាក់ ត្រូវបានសម្លាប់នៅក្នុងភ្លើងឆេះព្រៃ ហើយបើតាមការប៉ាន់ស្មានលំនៅដ្ឋាននិងសំណង់ផ្សេងៗច្រើនជាង១០,០០០ខ្នងត្រូវបានបំផ្លាញក្នុងភ្លើងព្រៃ។ 

 

ប្រធានាធិបតីអាមេរិកលោក Joe Biden បានចាត់ទុកហេតុការណ៍ភ្លើងឆេះព្រៃនៅទីក្រុងឡូសអាន់ជឺឡេស ជាវាលភ្លើងសង្គ្រាម និងបានព្រមានថា តួលេខមនុស្សស្លាប់ទំនងនឹងកើនឡើង។ 

 

តាមការព្យាករណ៍ដែលថា នឹងមានខ្យល់ធ្លាក់មកខ្លាំង បាននាំមកនូវការបារម្ភកាន់តែខ្លាំងឡើងថា ភ្លើងព្រៃ អាចឆាបឆេះរាលដាលខ្លាំងឡើងបន្ថែមទៀត ហើយការព្រមានទង់ក្រហមដែលបញ្ជាក់ថាស្ថានភាពភ្លើងឆេះព្រៃធ្ងន់ធ្ងរនោះ នៅតែបន្តអនុវត្តន៍នៅឡើយ។ 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025