ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

សភាអាមេរិកដាក់ទណ្ឌកម្មតុលាការព្រហ្មទណ្ឌអន្តរជាតិICC

សភាអាមេរិក នៅថ្ងៃព្រហស្បតិ៍(៩មករា) បានបោះឆ្នោតដាក់ទណ្ឌកម្មតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ឆ្លើយតបទៅនឹងដីកាចាប់ខ្លួនរបស់តុលាការនេះទៅលើលោក Benjamin Netanyahu ប្រធានាធិបតីអ៊ីស្រាអ៊ែល ហើយនិងអតីតរដ្ឋមន្ត្រីក្រសួងការពារអ៊ីស្រាអ៊ែលជុំវិញការវាយប្រហាររបស់អ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សា។ 


 

 

 

 

ការបោះឆ្នោត ទទួលបានសម្លេងគាំទ្រ២៤៣សម្លេងទល់និង១៤០សម្លេងចំពោះច្បាប់ប្រឆាំងតបទៅនឹងតុលាការខុសច្បាប់។ ច្បាប់នេះ នឹងដាក់ទណ្ឌកម្មលើជនបរទេសដែលស៊ើបអង្កេត ,ចាប់ខ្លួន,ឃុំឃាំង,ឬចោទប្រកាន់ប្រជាជនអាមេរិកឬជននៃប្រទេសជាសម្ព័ន្ធមិត្តអាមេរិករួមមានអ៊ីស្រាអ៊ែល។ គួរបញ្ជាក់ថា អ៊ីស្រាអ៊ែលមិនមែនជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)ទេ។ 

 

សមាជិកសភាគណបក្សប្រជាធិបតេយ្យ៤៥រូប ចូលរួមជាមួយគណបក្សសាធារណៈ១៩៨រូប គាំទ្រច្បាប់ខាងលើ។ គ្មានសមាជិកសភាគណបក្សសាធារណៈរដ្ឋរូបណា បោះឆ្នោតប្រឆាំងច្បាប់នេះឡើយ។ 

 

ការបោះឆ្នោតរបស់សភាអាមេរិក បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះគណបក្សសាធារណៈរដ្ឋអាមេរិករបស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិកDonald Trump សម្រាប់រដ្ឋាភិបាលអ៊ីស្រាអ៊ែល។
 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025