ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥
ទីក្រុងស៊ីដនីប្រកាសបិទឆ្នេរ៩កន្លែងដោយសារមានកម្ទេចកំទីទំហំប៉ុនគ្រាប់ឃ្លីនៅឆ្នេរ។
ឆ្នេរចំនួន៩កន្លែងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី (AUSTRALIA) រួមមានឆ្នេរល្បីល្បាញManly ត្រូវបិទនៅថ្ងៃអង្គារ(១៤មករា)នេះ បន្ទាប់ពីមានកម្ទេចកំទីទំហំប៉ុនគ្រាប់ឃ្លី, ពណ៌ ស,ប្រផេះនៅលើឆ្នេរ។ ហេតុការណ៍នេះកើតឡើងអំឡុងពេលឈប់សម្រាកវិស្សមកាលរដូវក្តៅដែលមានអ្នកទេសចរណ៍៍ទៅកំសាន្តយ៉ាងច្រើន។
ក្រុមប្រឹក្សាឆ្នេរ បានឱ្យដឹងថា ក្រុមការងារកំពុងធ្វើការប្រមូលកម្ទេចកំទីនេះចេញដោយសុវត្ថិភាព។ កម្ទេចកំទីនៅលើឆ្នេរ ភាគច្រើន មានទំហំប៉ុនគ្រាប់ឃ្លី ហើយមានខ្លះក៏ធំជាងគ្រាប់ឃ្លី។
កាលពីខែតុលាកន្លងទៅ ប្រទេសអូស្ត្រាលីក៏បានបិទឆ្នេរជាច្រើនផងដែរ ក្រោយមានគ្រាប់បាល់ពណ៌ខ្មៅរាប់ពាន់គ្រាប់នៅលើឆ្នេរ។ ហើយតាមការស៊ើបអង្កេតក្រោយមក រកឃើញថា គ្រាប់បាល់ពណ៌ខ្មៅទាំងអស់នោះ កកើតឡើងពីអាស៊ីតខ្លាញ់ជាសារធាតុគីមីស្រដៀងនិងសារធាតុមានក្នុងគ្រឿងសំអាង និងផលិតផលសម្អាតដូចជាសក់ និងកាកសំណល់អាហារ រួមនិងសម្ភារផ្សេងៗទៀត ដែលមានទំនាក់ទំនងជាមួយនឹងទឹកកខ្វក់។
ប្រែសម្រួល៖ណាវ័ន្ត