ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

ជនជាតិភាគតិចសួងនៅខេត្តក្វាងស៊ី ប្រទេសចិន រៀបចំពិធីពិសាភោជនាហារនៅលើចង្អេរឫស្សី

១៣ មករា ២០២៥ | កម្សាន្ដ

ថ្មីៗនេះ ប្រទេសចិនរៀបចំពិធីលៀងសាយភោជន៍ជាមហាគ្រួសារដ៏ធំមួយនៅតំបន់ស្វយត្យសួង (Zhuang) ខេត្តក្វាងស៊ី (Quangxi)។អាហារប្រពៃណីដែលមានឈ្មោះថា «អាហារនៅលើចង្អេរឫស្សី» ត្រូវគេដាក់ចម្រៀងជារង្វង់ដ៏ធំដែលមានអង្កត់ផ្ចិត១២ម៉ែត្រ។

 

 

នៅលើទីតាំងនោះ គេបានដាក់តម្រៀបអាហារជាច្រើនមុខនៅលើស្លឹកចេកមានជាប្រភេទអាហារប្រចាំតំបន់ដូចជាជ្រូកខ្វៃ, នំផ្អែម, ណែមបំពង និងបាយដំណើបប្រាំពណ៌ជាដើម។

 

 

នៅក្នុងឱកាសនោះអ្នកទេសចរមកពីទីជិតឆ្ងាយ និងអ្នកស្រុកអ្នកភូមិដែលរស់នៅម្ដុំៗនោះអាចអញ្ជើញចូលរួមពិសាភោជនាហារជាមហាគ្រួសារតែមួយបានដោយសេរី។

 

 

នៅតំបន់ពិសេសនៃខេត្តក្វាងស៊ី១កន្លែងនេះ បងប្អូនជនជាតិសួងច្រើនមានទម្លាប់រៀបចំពិធីលៀងសាយភោជន៍ខ្នាតធំដោយលើកអាហារដាក់នៅលើចង្អេរធំៗ និងទ្រាប់ស្លឹកចេកពីក្រោម។

 

 

នេះជាទំនៀមទំលាប់របស់ស្រុកគេដែលអនុវត្តវិធីបែបនេះតាំងពីដូនតា។ ពិធីនេះក៏ធ្លាប់បំបែកកំណត់ត្រាពិភពលោកផងដែរខាងរៀបចំអាហារដាក់នៅលើចង្អេរដែលមានចំនួនច្រើនជាងគេ៕

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025